គ្រីស្តបរិស័ទកាតូលិកប៉ាគីស្ថានចែករំលែកជំនឿនៅព្រះវិហារមួយនៅព្រំដែនជាមួយអាហ្គានីស្ថាន

អស់រយៈពេល៦ ទសវត្សរ៍មកហើយដែល គ្រួសារកាតូលិកនៅ ទីក្រុងមីរ៉ាន់សាហ្វ (Miranshah) ភាគពាយ័ព្យប្រទេសប៉ាគីស្ថាន បានរស់នៅដោយជំនឿរបស់ពួកគេដោយគ្មានកន្លែងគោរពបូជាអចិន្ត្រៃយ៍ ដោយប្រមូលផ្តុំគ្នានៅតាមផ្ទះ និងក្រុមតូចៗ ប៉ុន្តែ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ ព្រះវិហារសន្តប៉ូលមួយត្រូវបានបើកឡើង។

ព្រះវិហារថ្មីនេះ មានទីតាំង ជិតព្រំដែនអាហ្វហ្គានីស្ថាន ហើយវាគឺជាសមិទ្ធផលដែល ឆ្លុះបញ្ចាំងពីកិច្ចសហការរបស់គ្រីស្តបរិស័ទនៅទីនោះរួបរួមគ្នាកសាងឡើង។ ទីកន្លែងនោះនឹងក្លាយជាកន្លែងសក្តារបូជារបស់ក្រុមគ្រួសារកាតូលិកប្រហែល ៥០ គ្រួសារ។​

ព្រះវិហារនេះសព្វថ្ងៃនេះ គឺស្ថិតក្រោមការគ្រប់គ្រងដោយលោកបូជាចារ្យ វីលៀម រ៉ាហាត (William Rahat )។

ព្រះវិហារនេះស្ថិតនៅលើដីឡូត៍ដែលមានទំហំ ១២០ហ្វីតគុណនឹង ៥០ ហ្វីត ហើយតំណាងឱ្យកន្លែងគោរពបូជាដំបូងគេសម្រាប់សហគមន៍កាតូលិកនៅក្នុងតំបន់៕

Daily Program

Livesteam thumbnail