គិលានុបដ្ឋាយិកាកាតូលិកបង់ក្លាដែសម្នាក់ឆ្លុះបញ្ចាំងពីតួនាទី និងការតាំងចិត្ត

ខណៈពេលដែលពិភពលោកប្រារព្ធទិវាគិលានុបដ្ឋាយិកាអន្តរជាតិនៅថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ លោកស្រី អេលីហ្សាបេត កូរ៉ាយ៉ា (Elizabeth Corraya) នៅក្នុងនាមជាគិលានុបដ្ឋាយិកាកាតូលិកម្នាក់បានចែករំលែកអំពីបទពិសោធន៍និងការតាំងចិត្តដើម្បីសង្រ្គោះជីវិតអ្នកជំងឺ។

លោកស្រី អេលីហ្សាបេត សព្វថ្ងៃនេះ ជាគិលានុបដ្ឋាយិកាវ័យ ៤០ ឆ្នំាមួយរូប ដែលកំពុងតែបម្រើការនៅវិទ្យាស្ថានជាតិជំងឺតម្រងនោម និងប្រព័ន្ធទឹកមូតនៅទីក្រុងដាកា ប្រទេសបង់ក្លាដេស។

លោកស្រី អេលីហ្សាបេត បានចែករំលែកថា ការសម្រេចចិត្តចាប់យកអាជីពនេះ គឺដោយសារតែក្តីអាណិតអាសូរនិងចង់ជួយអ្នករងគ្រោះ នៅពេលក្រោយពេលដែលបានមើលភាពយន្តអំពីតួនាទីគិលានុបដ្ឋាយិការតាំងតែពីនោះក្មេង ហើយសព្វថ្ងៃ កំពុងតែបំពេញការងារនេះ ដោយមានតួនាទីថែទាំអ្នកជំងឺក្រោយការវះកាត់។

លោកស្រី អេលីហ្សាបេត បានឲ្យដឹងថា តួនាទីរបស់លោកស្រីនិងក្រុមការងារគឺរក្សា តុល្យភាពរវាងការទទួលខុសត្រូវផ្នែកវេជ្ជសាស្ត្រជាមួយអ្នកជំងឺ និងការគាំទ្រផ្លូវចិត្តដល់ គ្រួសារដែលកំពុងឆ្លងកាត់ភាពមិនប្រាកដប្រជា។

លោកស្រីបានបន្តទៀតថា កាលនៅក្មេង លោកស្រីចូលចិត្តមើលភាពយន្តនិយាយអំពីជីវិតគិលានុបដ្ឋាយិការ ដូច្នេះហើយក៏ចេះតែដក់ចិត្តហើយ ចង់ក្លាយជាគិលានុបដ្ឋាយិកា ដើម្បីបានបម្រើនិងជួយមនុស្សដែលមានទុក្ខលំបាក។

ក្រោយមក បំណងរបស់លោកស្រី ក៏ត្រូវបានគាំទ្រដោយដូនជី ហ្គាតានីណា កូរ៉ាយ៉ា ដែលជាគ្រូអប់រំជំនឿមកពី ក្រុមបព្វជាតាអប់រំជំនឿបេះដូងព្រះនាងព្រហ្មចារិនីម៉ារី (Catechist Sisters of the Immaculate Heart of Mary) ហើយបានបន្តលើកទឹកចិត្តរហូតដល់បានសម្រេចក្តីស្រម័យនេះ។

សព្វថ្ងៃនេះ លោកស្រី អេលីហ្សាបេត កំពុងតែបំពេញការងារ នៅក្នុងស្ថាប័នវេជ្ជសាស្ត្រដ៏មមាញឹកបំផុតមួយរបស់ប្រទេស ដោយសារ អ្នកជំងឺដែលទទួលការវះកាត់ត្រូវបានរក្សាទុកនៅកន្លែងសម្រាកក្រោយការវះកាត់គឺមានច្រើន។​

លោកស្រីបានបន្តថា សព្វថ្ងៃការងារនេះមិនត្រឹមតែជាការងារសង្រ្គោះជីវិតមនុស្ស និង ជួយអ្នកមានទុក្ខលំបាកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការងារដែលមានការទទួលស្គាល់ពីអ្នកជំងឺគ្រប់សមាភាពនៃសង្គម ហើយជាពិសេសលោកស្រីក៏ទទួលការគោរពស្រលាញ់ពីក្រុមគ្រួសារ​និងពីអ្នកនៅក្នុងសង្គមនានាផងដែរ ។

លោកស្រីបានបន្តថា ការងារដែលសប្បាយបំផុតគឺក្រោយពីឃើញអ្នកជំងឺធូស្រាលបានចេញពីមន្ទីរពទ្យ ប៉ុន្តែលំបាកចិត្តបំផុតគឺនៅពេលដែលអ្នកជំងឺមិនអាចសង្រ្គោះបាន ដោយពេលខ្លះសាច់ញាតិអ្នកជំងឺខឹងក្រេវក្រោធបង្ករហិង្សាក៏មានដែរ ប៉ុន្តែនេះគឺជាជីវិតហើយលោកស្រីដឹងអំពីអារម្មណ៍នៃភាពបាត់បង់នេះ៕

Daily Program

Livesteam thumbnail