ក្រុមហ៊ុនធំៗចំនួន៣០ នឹងផ្តល់ការងារជាង៥ពាន់កន្លែង ក្នុងពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព នៅថ្ងៃ ៩-១០ ឧសភា

ឱកាសការងារសរុបជាង ៥៤០០កន្លែង! ជួបផ្ទាល់ជាមួយក្រុមហ៊ុនធំៗចំនួន ៣០ នៅក្នុង “ពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព” ឆ្នាំ២០២៥ នៅថ្ងៃទី៩-១០ ខែឧសភា ខាងមុខនេះ។

ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសភាពាណិជ្ជកម្មកម្ពុជា-អ៉ីស្រាអែល នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព រយៈពេល២ថ្ងៃជាប់គ្នា នៅអគារអង្គរវត្ត ស្ថិតនៅក្នុងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) ក្រោយវត្តទឹកថ្លា។

យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ កុំភ្លេចត្រៀម CV ឲ្យបានច្រើនដើម្បីទៅដាក់ពាក្យស្វែងរកឱកាសការងារដែលខ្លួនពេញចិត្ត និងស្របតាមជំនាញដែលខ្លួនកំពុងសិក្សា, ស្វែងយល់អំពីទីផ្សារការងារ និង ចូលរួមសិក្ខាសាលាចែករំលែកចំណេះដឹងពីវាគ្មិនល្បីៗជាច្រើនផងដែរ។

ព័ត៌មានបន្ថែម សូមទាក់ទងមក NEA តាមរយៈលេខ ១២៩៧ ឬ ១២៨៦ ឬ

០១៧ ៤៦ ៧៤ ២៣ ឬ ០១៧ ៨៧ ១៨ ០៧ និងតេលេក្រាម ០១៦ ៧៨ ៦៦ ៥៥ ឬ ០៧៧ ២៣ ២៣ ៧៨ (CoolApp) ឬ គេហទំព័រ https://careerfair.nea.gov.kh និងទំព័រ Facebook (neakhmer)៕

 

Daily Program

Livesteam thumbnail