ក្រុមលោកអភិបាលហ្វីលីពីនអំពាវនាវឱ្យមានការអធិស្ឋានដើម្បីសន្តិភាពពិភពលោកនៅថ្ងៃសៅរ៍នេះ

សភាលោកអភិបាលព្រះសហគមន៍កាតូលិកហ្វីលីពីន បានជំរុញឱ្យគ្រីស្តបរិស័នៅភូមិភាគទាំងអស់ទូទាំងប្រទេសឲ្យរៀបចំអធិស្ឋានសម្រាប់សន្តិភាពពិភពលោកនៅថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៦ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្តេចប៉ាបឡេអូទី១៤។

លោកអភិបាល ជីលបឺត ហ្គាសេរ៉ា (Gilbert A. Garcera) ប្រធានក្រុមអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកហ្វីលីពីនបានចេញប្រកាសមួយ ចុះថ្ងៃទី៧ ខែមេសា ដោយអំពាវនាវដល់លោកអភិបាល លោកបូជាចារ្យ និង គ្រីស្តបរិស័ទទាំងអស់នាំគ្នា ចូលរួមក្នុងគំនិតផ្តួចផ្តើម ដែលស្របគ្នានឹងការអញ្ជើញរបស់សម្តេចប៉ាបឡេអូ។

លោកអភិបាលបានសរសេរថា នៅក្នុងនាមព្រះសហគមន៍ យើងលើកទឹកចិត្តដោយការគោរពដល់ភូមិភាគទាំងអស់ឱ្យរៀបចំកម្មវិធី អធិស្ឋាននៅថ្ងៃទី ១១ ខែមេសា ដើម្បីរិះគិតអំពីសន្តិភាព។​

ពាក់ព័ន្ធនឹងកម្មវិធីនេះ ថ្នាក់​ដឹកនាំ​ព្រះសហគមន៍ទាំងអស់ ​បាន​សង្កត់​ធ្ងន់​ថា សកម្មភាព​រួម​គ្នា​នៃ​ការ​អធិស្ឋាន​នៅពេលខាងមុខនេះនឹងមិន​ត្រឹម​តែ​ជា​ការ​បង្ហាញ​ពី​សាមគ្គីភាព​ជាមួយ​សម្តេច​ប៉ាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​សាក្សី​ចំពោះ​ក្តី​សង្ឃឹម​រួម​ថា សន្តិភាព​ដែល​ចាក់​ឫស​ក្នុង​ព្រះគ្រីស្ទ​អាច​នឹង​មាន​នៅ​ក្នុង​ចិត្តមនុស្សជាតិទាំងអស់ រួមទាំងហ្វីលីពីនផងដែរ៕

Daily Program

Livesteam thumbnail