ក្រុមលោកអភិបាលវៀតណាមប្រាប់សម្តេចប៉ាបឡេអូថា ព្រះសហគមន៍ពួកគេគឺជាគ្រួសារតែមួយ
ជាផ្នែកមួយនៃដំណើរទស្សនកិច្ចរបស់ក្រុមលោកអភិបាលព្រះសហគមន៍កាតូលិកវៀតណាមនៅ វ៉ាទីកង់ ពួកលោកបានជួបជាមួយសម្តេចប៉ាបឡេអូ ហើយបានពិពណ៌នាអំពីស្ថានភាពរបស់ព្រះសហគមន៍របស់ពួកគេប្រាប់សម្តេចប៉ាបឡេអូទី១៤។
វ៉ាទីកង់ញូវបានរាយការណ៍ថា បន្ទាប់ពីយាងទស្សនកិច្ច ១១ ថ្ងៃ ទៅកាន់ប្រទេសអាហ្វ្រិកចំនួន៤ សម្តេចប៉ាបឡេអូបានយាងស្វាគមន៍ក្រុមលោកអភិបាលនៃព្រះសហគមន៍កាតូលិកវៀតណាមមុនគេ ។
នៅក្នុងឱកាសនោះ លោក ដូមីនិក ឃ្វៀន ធួនអញ (Dominic Nguyen Tuan Anh ) អភិបាលនៃព្រះសហគមន័ភូមិភាគស៊ួន ឡុក (Xuân Lộc ) បានពិពណ៌នាអំពីស្ថានភាពនៃព្រះសហគមន៍នៅវៀតណាម ថា នៅវៀតណាមមានគ្រិស្តបរិស័ទសរុបប្រហែលជា៧ លាននាក់ ហើយប្រទេសនេះ គឺជាជម្រករបស់គ្រិស្តបរិស័ទកាតូលិក ធំជាងគេទី៥នៅអាស៊ី។
លោកអភិបាលបានបង្ហាញពីភាពរីករាយដែលសម្តេចប៉ាបបានឮអំពីព្រះវិហារក្នុងស្រុកនៅក្នុងប្រទេស ដែលលោក បានពិពណ៌នាថាមាន "ជំនឿដ៏រឹងមាំ"។ លោកបានបន្ថែមថា នៅក្នុងពិភពលោកដែលជំរុញដោយបច្ចេកវិទ្យាដែលកំពុងរីកចម្រើនឥតឈប់ឈរ ព្រះសហគមន៍វៀតណាមកំពុងធ្វើការដើម្បីឆ្លើយសំណួរទាក់ទងនឹងជំនឿ និង AI និងប្រព័ន្ធផ្សព្វផ្សាយ។
លោកអភិបាល បានសង្កត់ធ្ងន់លើតម្រូវការក្នុងការ រួបរួមគ្នា ដើម្បីប្រឈមមុខនឹងបញ្ហាប្រឈមសម័យទំនើបទាំងនេះ។