ក្រុមលោកអភិបាលព្រះសហគមន៍មីយ៉ាន់ម៉ាប្រកាសថ្ងៃអធិស្ឋាននិងតមអាហារដើម្បីសន្តិភាព
ក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកមីយ៉ាន់ម៉ា (CBCM) បានប្រកាសយកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០២៦ ជាថ្ងៃអធិស្ឋាន និងតមអាហារដើម្បីសន្តិភាព ដោយជំរុញឱ្យគ្រីស្តបរិស័ទ ទូទាំងប្រទេសរួបរួមគ្នាក្នុងការអធិស្ឋានដើម្បីបញ្ចប់អំពើហិង្សា និងទុក្ខវេទនានានា។
កាលបរិច្ឆេទនេះត្រូវបានប្រកាសដោយលោកកាឌីណាល់ ឆាល់ មូង បូ (Charles Maung Bo) ប្រធានអន្តរសភាលោកអភិបាលព្រះសហគមន៍កាតូលិកមីយ៉ាន់ម៉ា និង លោក អភិបាល ណូអែល សា ណា អាយេ (Noel Saw Naw Aye) អគ្គលេខាធិការនៃក្រុមការងារនេះផ្ទាល់។
សេចក្តីប្រកាសនោះបានលើកឡើងថា ថ្ងៃនោះគឺជាថ្ងៃដែលសំខាន់ដើម្បីនាំគ្នារិះគិតនិងទូលអង្វរដល់ព្រះជាម្ចាស់ ខណៈដែលប្រទេសមីយ៉ាន់ម៉ាបន្តជួបប្រទះនឹងជម្លោះ និងភាពចលាចលក្នុងសង្គម។
ប្រភពដដែលបានបន្តថា នាពលនោះជាពេលវេលាដើម្បីខិតខំប្រឹងប្រែងបន្ថែមទៀតសម្រាប់ការប្រែចិត្ត ការប្រែចិត្ត និងទំនាក់ទំនងជិតស្និទ្ធជាមួយព្រះជាម្ចាស់ ដើម្បីសន្តិភាពមិនត្រឹមតែនៅក្នុងប្រទេសមីយ៉ាន់ម៉ាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងតំបន់ជម្លោះផ្សេងទៀតនៃពិភពលោកផងដែរ៕