ក្រុមលោកបូជាចារ្យ ឈើឆ្កាងដ៏វិសុទ្ធ រៀបចំពិធីថ្វាយអភិបូជារំលឹកខួប១០០ឆ្នាំនៅភូមិភាគបានឌុង
ក្រុមលោកបូជាចារ្យ ឈើឆ្កាងដ៏វិសុទ្ធ (Holy Cross) នៅក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗកន្លងទៅនេះបានរៀបចំពិធីថ្វាយអភិបូជាមួយរំលឹកខួប១០០ឆ្នាំ នៅព្រះសហគមន៍កាតូលិកភូមិភាគ បានឌុង នៃប្រទេសឥណ្ឌូនេស៊ី។
ពិធីនេះបានរៀបចំឡើងដើម្បីរំលឹកដល់ក្រុមសាសនទូតហូឡង់ដែលបានមកប្រកាសដំណឹងល្អនៅក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំ១៩២៧។
ពិធីនេះត្រូវបានដឹកនាំដោយលោក អេនតូញូ ស៊ូប៊ីយ៉ាន់តូ ប៊ុនចាមីន (Antonius Subianto Bunjamin) អភិបាលនៃព្រះសហគមន៍ភូមិភាគ បានឌុង ហើយលោកក៏ជាសមាជិកនៃក្រុមលោកបូជាចារ្យនៃក្រុមនេះផងដែរ។
ពិធីនេះមានការចូលរួមដោយលោកបូជាចារ្យ ក្រុមដូនជី និង គ្រីស្តបរិស័ទព្រះសហគមន៍កាតូលិកជាច្រើននៅក្នុងភូមិភាគផ្ទាល់។
លោកបូជាចារ្យ បាស៊ីលឹស ហេនដ្រា គីម៉ាវ៉ាន់ (Basilius Hendra Kimawan) សមាជិកនៃក្រុមសាសនិកនេះ បានមានប្រសាសន៍ថា ការប្រកាសដំណឹងល្អមួយសតវត្សរ៍នេះ ឆ្លុះបញ្ចាំងពីប្រវត្តិនៃបេសកកម្មនិងការប្តេជ្ញាចិត្តចំពោះព្រះគ្រីស្ត៕