ក្រុមបងស្រីនៅបណ្តាប្រទេសអាហ្វ្រិកសន្យាបន្តប្រកាសដំណឹងល្អទោះបីជាមានការគំរាមកំហែងពីអំពើភេរវកម្មក៏ដោយ

បើទោះបីជាប្រឈមមុខនឹងការកើនឡើងនូវសកម្មភាពភេរវកម្មនៅក្នុងប្រទេសអាហ្រ្វិកខាងលិចនិងបណ្តាប្រទេសនានានៅទ្វីបនោះក៏ក្រុមបងស្រីនៃព្រះសហគមន៍កាតូលិកមួយក្រុមបានជ្រើសរើសបន្តនៅជាមួយសហគមន៍គ្រីស្តបរិស័ទ។
នេះគឺជា ការសម្រេចចិត្តមួយដែលត្រូវបានសម្គាល់ដោយភាពក្លាហានដ៏ជ្រាលជ្រៅ និងការខ្នះខ្នែងរបស់បងស្រី។
ក្រុមបងស្រីមួយក្រុមនេះ គឺបានកំពុងតែធ្វើកិច្ចការមនុស្សធម៌និងប្រកាសដំណឹងល្អ នៅទីក្រុង កាឡាឡេ (Kalalé)ដែលជាទីក្រុងតូចមួយនៅក្នុងតំបន់ដែលមានប្រជាជនម៉ូស្លីមភាគច្រើនរស់នៅក្នុងប្រទេសបេណាំង។
ក្រុមបងស្រីមួយក្រុមនេះបានបង្ហាញវត្តមាននៅទីនោះតាំងពី ឆ្នាំ ២០១២ ដោយបានបំពេញការងារជួយសង្រ្គោះកុមារី និងការងារមនុស្សធម៌នានា នៅក្នុងទីក្រុងនេះ។
ទីក្រុងនោះ ជាទីក្រុងដែលសំបូរសហគមន៍ក្រីក្របំផុត ដោយមានអត្រាអនក្ខរកម្មដល់ទៅ៥០ភាគរយ ហើយអាយុជាមធ្យមនៃពលរដ្ឋនៅទីនោះគឺត្រឹម៦១ ឆ្នាំ ។ ៧០ភាគរយនៃប្រជាជននៅក្នុងទីក្រុងនោះគឺមូស្លីមហើយគឺជាតំបន់ដ៏មានអសន្តិសុខបំផុត៕
Daily Program
