កំណាព្យគឺជាធាតុផ្សំដ៏សំខាន់មួយនៃសន្តិភាព
មន្រ្តីជាន់ខ្ពស់នៃសន្តអាសនៈមួយរូបបានវាយតម្លៃខ្ពស់និងតួនាទីរបស់កំណាព្យសម្រាប់មនុស្សជាតិ ដោយសង្កត់ធ្ងន់ថា កំណាព្យគឺជាធាតុផ្សំដ៏សំខាន់នៃសន្តិភាព ។
នៅក្នុងឱកាសនៃទិវាកំណាព្យពិភពលោកកាលពីចុងសប្តាហ៍មុន លោក កាឌីណាល់ សេ តូលេនទីណូ ដឺ ម៉ែនដុនសា (José Tolentino de Mendonça) អ្នកកំណាព្យ និង ជាអភិបាលនៃក្រុមប្រឹក្សាវប្បធម៌ និងការអប់រំនៃសន្តអាសនៈបានមានប្រសាសន៍ឆ្លុះបញ្ចាំងពីទំនាក់ទំនងរវាងសិល្បៈកំណាព្យ និងសន្តិភាពនៅក្នុងបទសម្ភាសន៍ជាមួយ វ៉ាទីកង់ញូវ។
លោកកាឌីណាល់បានលើកឡើងថា កំណាព្យគឺជាទម្រង់មួយដ៏ជ្រៅបំផុតនៃការស្តាប់ ដោយ វាមានប្រភពមកពីភាពស្ងៀមស្ងាត់ ហើយប្រហែលជាតម្រូវឱ្យកវីក្លាយជាអ្នកបកស្រាយ ច្រើនជាងអ្នកនិពន្ធ ដែលមានសមត្ថភាពសម្របខ្លួនទៅនឹងពិភពដែលអាចមើលឃើញ និងមើលមិនឃើញនៃសកលលោក។
លោកបានបន្តថា ពីការសន្ទនាដ៏អាថ៌កំបាំងនេះជាមួយនឹងការបង្កើត ពាក្យផ្សេងៗ កំណាព្យ លេចចេញជារូបរាងតាមរយៈសំឡេងរបស់កវី។ លើសពីនេះ សមត្ថភាពក្នុងការបង្កើតលំហនៅក្នុងខ្លួនបានប្រែក្លាយកំណាព្យទៅជាការអប់រំសម្រាប់សន្តិភាព។
លោកកាឌីណាល់ បានបន្ថែមថា កំណាព្យផ្តល់ឱ្យយើងនូវពាក្យដែលគ្មានអាវុធដែល ជាបុព្វបទសិល្បៈនៃសន្តិភាព៕