ការអប់រំជាឱកាសនៃការផ្លាស់ប្តូរនិងលើកកំពស់សេចក្តីថ្លៃថ្នូរមនុស្សជាតិ

លោកកាឌីណាល់ ណេរី ហ្វឺរ៉ាវ (Neri Ferrão) អគ្គអភិបាលនៃព្រះសហគមន៍កាតូលិក ហ្គោអា និង ដាម៉ាន (Goa and Daman) នៅក្នុងប្រទេសឥណ្ឌា បានមានប្រសាសន៍ថា ការអប់រំគឺអាចបង្កើតការផ្លាស់ប្តូរសម្រាប់មនុស្សគ្រប់គ្នា ។

លោកកាឌីណាល់បានលើកឡើងថា ការអប់រំពិតប្រាកដត្រូវតែលើសពីភាពជោគជ័យផ្នែកសិក្សា ដើម្បីបង្កើតចរិតលក្ខណៈ និងសតិសម្បជញ្ញៈរបស់មនុស្សជាតិ ។

 លោកបានបន្ថែមថា ការអប់រំសំខាន់ណាស់ វាមិនមែនគ្រាន់តែដើម្បី ការបង្កើតមនុស្សប្រកបដោយគុណភាពនិងគុណធម៌ប៉ុណ្ណោះទេ ប៉ុន្តែគឺដើម្បី បង្កើតមនុស្សដែលមានការផ្លាស់ប្តូរ។

លោកបានលើកឡើងថា ការអប់រំជាមុខជំនាញ ដ៏ពិសិដ្ឋ រីឯសាលារៀនវិញគឺជាវិមាននៃតម្លៃ ហើយសេចក្តីរីករាយនិងភាពជោគជ័យនៅថ្ងៃអនាគតគឺផ្អែកនៅលើការអប់រំនេះ​ឯង៕

Daily Program

Livesteam thumbnail