ការអធិដ្ឋានប្រចាំខែមេសារបស់សម្តេចប៉ាប ផ្តោតលើបូជាចារ្យដែលកំពុងជួបវិបត្តិ

ការអធិដ្ឋានប្រចាំខែមេសារបស់សម្តេចប៉ាប ផ្តោតលើបូជាចារ្យដែលកំពុងជួបវិបត្តិ

វ៉ាទីកង់ញូវបានរាយការណ៍សម្តេចប៉ាបឡេអូ ទី១៤ បានប្រកាសជាសាធារណៈនៃកម្មវិធីអធិដ្ឋានប្រចាំខែមេសា​របស់ទ្រង់ដោយផ្តោតលើជីវិតជា បូជាចារ្យដែលកំពុងប្រឈមមុខនឹងវិបត្តិផ្ទាល់ខ្លួន។

នាឱកាសនោះ សម្តេចប៉ាបឡេអូ បានជំរុញនិងលើកទឹកចិត្តឱ្យគ្រីស្តបរិស័ទនៅ ទូទាំងពិភពលោកចូលរួមជាមួយទ្រង់អធិស្ឋានសម្រាប់បូជាចារ្យដែលកំពុងជួបវិបត្តិ។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ជីវិតជាបូជាចារ្យខ្លះប្រឈមមុខនឹងវិបត្តិមួយពោលគឺ ភាពឯកោ របស់លោកបូជាចារ្យ ។

សម្តេចប៉ាបឡេអូមានបន្ទូលថា ព្រះជាម្ចាស់ជ្រាបពីការតស៊ូ និងរបួសរបស់ពួកគេ នៅពេលដែលពួកគេស្វែងរកការទទួលយកសេចក្តីស្រឡាញ់ដោយគ្មានលក្ខខណ្ឌពីព្រះអង្គ។

សម្តេចប៉ាបឡេអូក៏បានមានបន្ទូលលើកទឹកចិត្តឲ្យគ្រីស្តបរិស័ទយកចិត្តទុកដាក់នឹងលោកបូជាចារ្យនានា ដោយភាពស្និទ្ធស្នាល និងការអធិស្ឋានដោយស្មោះ» ហើយទ្រង់ សុំឲ្យព្រះវិញ្ញាណដ៏វិសុទ្ធ បញ្ឆេះ​នូវ​អំណរនៃដំណឹងល្អនៅក្នុងចំណោមក្រុមលោក​បូជាចារ្យឡើងវិញដែរ»។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា សូមប្រទានមិត្តភាពដែលរឹងមាំ អ្នកជ្រោមជ្រែង​ដែលពោរពេញដោយភាព​ជា​បងប្អូន អារម្មណ៍រីករាយ​ខណៈពេល​​អ្វីៗមិនដំណើរការដូចការរំពឹងទុក និងដឹងគុណ​ជានិច្ច​ចំពោះ​ការត្រាស់ហៅ​​ដែល​ពួកគាត់​បាន​ស្វះ​ស្វែង​រក​»។

សម្តេចប៉ាប​ក៏​ទូលអង្វរផងដែរ គឺ«សូម​កុំឲ្យបូជាចារ្យទាំងឡាយ បាត់​ជំនឿ​ទុកចិត្តលើ​ព្រះជាម្ចាស់​ ឬ​ក៏​បាត់​បង់​អំណរ​ដែល​កំពុងបម្រើ​ព្រះសហគមន៍​ ដោយ​ចិត្ត​រាបសារ​និង​សប្បុរស​របស់​ពួកគាត់»៕

Tags