ការយល់ថា សន្តិភាពវាកើតឡើងដោយកម្លាំងគឺជាក្តីរំពឹងក្លែងក្លាយ
លោកកាឌីណាល់ ម៉ាតេអូ ម៉ារៀ ហ៊្សូពី (Matteo Maria Zuppi) ប្រធានអន្តរភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកអ៊ីតាលី និងជាអគ្គអភិបាលនៃព្រះសហគមន៍កាតូលិកទីក្រុង បូឡូញ៉ា បានអះអាងថា សន្តិភាពដែលដាក់ចេញដោយកម្លាំងគឺជាសន្តិភាពក្លែងក្លាយ ។
លោកកាឌីណាល់ ដែលជាបេសកជនសម្តេចប៉ាបសម្រាប់វិបត្តិនៅអ៊ុយក្រែន បាននិយាយកាលពីសប្តាហ៍មុននៅក្នុងពិធីថ្វាយអភិបូជាចារ្យនៅព្រះវិហាសន្តហ្រ្វង់ស៊ីស្កូ ក្នុងទីក្រុង អាស៊ីស៊ី (Assisi)ថា សន្តិភាពគឺជាក្តីសង្ឃឹមសម្រាប់មនុស្សនានា ហើយវាគឺជាបេះដូងនៃបញ្ហាជាសាកល ។
លោកកាឌីណាល់បានបន្តថា សន្តិភាពនិងការបញ្ចប់សង្រ្គាមនេះគឺជាអ្វីដែលមនុស្សជាតិត្រូវការបំផុត ហើយគ្រិស្តបរិស័ទក៏សង្ឃឹមថា វានឹងមានរូបរាងពិតប្រាកដនៅលើពិភពលោក ។
លោកបានថ្លែងថា សម្រាប់អ៊ុយក្រែន ឆ្នាំ ២០២៦ គឺជាឆ្នាំទីបួននៃជម្លោះ ដូចនេះយើងគួរ រួមជាមួយតំណាងមកពីគ្រប់ប្រជាជាតិទាំងអស់រិះគិតអំពីអ្វីដែលនឹងអាចឈានទៅរកសន្តិភាពដ៏ពិតប្រាកដ និង ជាសន្តិភាពសម្រាប់ទាំងអស់គ្នា ។
លោកកាឌីណាល់បានលើកឡើងថា គឺមានតែសន្តិភាពទេ ដែលជាមូលដ្ឋានឫសរសរគ្រិស្តនៃការ រួមគ្នា និងការពារសេចក្តីថ្លៃថ្នូររបស់មនុស្សជាតិ ហើយសង្រ្គាមវាអាចអាចផ្តល់ផលអ្វីដល់មនុស្សជាតិឡើយ គឺមានតែការបំផ្លិចបំផ្លាញនិងអំពើហិង្សាប៉ុណ្ណោះ៕