ការប៉ុនប៉នធ្វើឃាតលោកដូណាល់ ត្រាំ បានជះឥទ្ធិពលលើការសម្រេចចិត្តរបស់គាត់​​លើការវាយប្រហារអ៊ីរ៉ង់

ការនិយាយអំពីភាពតឹ្រមត្រូវនៃសង្រ្គាមដែលដឹកនាំដោយទីក្រុងវ៉ាស៊ីនតុននៅអ៊ីរ៉ង់ ជាមួយ​អ៊ីស្រាអែលហាក់ដូចជាមានភាពស្រពិចស្រពិលបន្ទាប់ពីការចាប់ផ្តើមវាយប្រហារនៅក្នុងតំបន់​មជ្ឈិមបូព៌ា។ នៅក្នុងការប៉ុនប៉ងធ្វើសេចក្តីពន្យល់ លោកម៉ាកកូ រ៉ូប៊ីយ៉ូ ប្រមុខការទូតអាម៉េរិក កាលពីដើមសប្តាហ៍ បានពន្យល់ទៅកាន់អ្នកកាសែតថា ការវាយប្រហារបានចាប់ផ្តើមឡើង​កាលពីថ្ងៃសៅរ៍ ទី២៨ កុម្ភៈ ប្រឈមទៅនឹងការគំរាមកំហែងដែលអាចកើតមានឡើងនៃ​ការ វាយប្រហាររបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល ដែលបង្កឲ្យមានគំនិតថា គឺទីក្រុងតេវ អាវីវ ជាអ្នក ជំរុញឲ្យទីក្រុងវ៉ាស៊ីនតុន ធ្វើប្រតិកម្ម។

ទោះបីជាយ៉ាងណា កាលពីថ្ងៃទី៣ ខែកុម្ភៈ ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំ បាន​ថ្លែង​ថា ការ​វាយ​ប្រហារ​ទាំងនេះ​គ្រោងធ្វើរយៈពេលដ៏យូរ និងថា ប្រហែលជាលោកផង ដែល​រុញដៃ​អ៊ីស្រាអែល​ឲ្យធ្វើ។ លោកបាននិយាយថា ប្រសិនបើយើងមិនវាយប្រហារទេនោះ ពួកគេ​អ៊ីរ៉ង់ នឹង​វាយប្រហារមុន លោកយល់ថា អីចឹង។ ដូច្នេះ រឿងវាយប្រហារនេះត្រូវតែធ្វើ។

មកដល់ពេលនេះ លោកដូណាល់ ត្រាំ នៅមិនទាន់ផ្តល់ភស្តុតាងដែលពន្យល់ថា ហេតុអ្វី រដ្ឋបាល​របស់លោកគិតថា អ៊ីរ៉ង់បានបង្កជាការគំរាមកំហែងដែលអាចកើតឡើងភ្លាមៗ សម្រាប់​សហរដ្ឋអាម៉េរិកនោះ។ កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាម៉េរិក​បាន​ទទួលស្គាល់​នៅ​បណ្តាញ ព័ត៌មាន អេប៊ីស៊ីញូ ABC News ថា ការវាយប្រហារនៅ​អ៊ីរ៉ង់​មាន​វិមាត្រពាក់ព័ន្ធនឹង​រឿង​ផ្ទាល់ខ្លួនរបស់លោក។ ប្រធានាធិបតី​បានរៀបរាប់ឲ្យដឹងអំពី​ព្រឹត្តិការណ៍​ដែលជាកិច្ច​ខិតខំ​ប្រឹងប្រែងរបស់អ៊ីរ៉ង់ក្នុងការធ្វើឃាតលោកនៅឆ្នាំ២០២៤ នៅ​អំឡុងយុទ្ធនាការ​ប្រធានាធិបតី​ បាន​​រួមចំណែកជាផ្នែកនៃកត្តានៃ​ការសម្រេចចិត្ត​ដើម្បី​ដំណើរការ​ប្រតិបត្តិ​ការយោធារួមគ្នា របស់​អាម៉េរិក និងអ៊ីស្រាអែល ដែលបានសម្លាប់​លោក​អាយ៉ាតូឡា ខាមឺណៃ។

នៅឆ្នាំ២០២៤ នៅពេលលោកចូ បាយឌិន នៅជាប្រធានាធិបតី ហើយលោកដូណាល់ ត្រាំ​ជា​បេក្ខភាពប្រធានាធិបតី សេវាចារកម្មសម្ងាត់របស់អាម៉េរិក បានបង្ហាញថា អ៊ីរ៉ង់​មាន​ផែនការ​ដើម្បីធ្វើឃាតបេក្ខភាព​ប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋលោកដូណាល់ ត្រាំ ដើម្បី​សងសឹក សម្រាប់​ការធ្វើឃាតឧត្តមសេនីយ៍អ៊ីរ៉ង់ កាសេម សូឡៃម៉ានី នៅក្នុងការវាយ​ប្រហារ​​របស់ទីក្រុងវ៉ាស៊ីនតុននៅអ៊ីរ៉ាក់ នៅខែមករា ឆ្នាំ២០២០ នាអំឡុងអណត្តិ​ទីមួយ​របស់​លោក​ដូណាល់ ត្រាំ។ នៅខែវិច្ឆិកា ឆ្នាំ២០២៤ អាជ្ញាតុលាការអាម៉េរិក បានប្រកាសអំពី​ការ​ចោទ​ប្រកាន់លើទីភ្នាក់ងារចារកម្មអ៊ីរ៉ង់ ដែលរងការជាប់ចោទ​ថាបានទទួលបញ្ជាពីទីក្រុង​តេអេរ៉ង់ រៀបចំគម្រោង​ធ្វើឃាតនៅសហរដ្ឋអាម៉េរិក ដែលសំដៅ​ជាពិសេសលើលោក​ដូណាល់ ត្រាំ។

លោកម៉ាក វ៉ល ឯកអគ្គរដ្ឋទូត​របស់លោកដូណាល់ ត្រាំ​នៅអង្គការសហប្រជាជាតិ​ក៏បាន​លើក​ឡើង​​អំពី​អំណះអំណាងនេះ​ ក្នុងចំណោមអំណះអំណាងដទៃៗទៀត ដើម្បីបង្ហាញភាព​ត្រឹមត្រូវ​នៃ​ការ​វាយ​ប្រហាររបស់អាម៉េរិក​លើអ៊ីរ៉ង់ផងដែរ។ នៅអំឡុង​កិច្ចប្រជុំ​បន្ទាន់នៃក្រុម​ប្រឹក្សា​​សន្តិសុខ​នៃអង្គការសហប្រជាជាតិ លោកបានថ្លែងថា ៖ “អ៊ីរ៉ង់គឺជាអ្នកទទួលខុសត្រូវនៃ​ការ​​វាយ​ប្រហារ​យោធាជាបន្តបន្ទាប់ដែលមិនត្រូវមាន ប្រឆាំង​នឹង​សហរដ្ឋអាម៉េរិក និង​អ៊ីស្រាអែល។ នេះ​រំលោភលើសន្ធិសញ្ញានៃអង្គការសហប្រជាជាតិ និង​ការគំរាមកំហែងដែល​ដាក់ទម្ងន់លើ​សន្តិភាព និងសន្តិសុខ​អន្តរជាតិនៅតំបន់មជ្ឈិមបូព៌ា។” ប្រទេស​អ៊ីរ៉ង់នេះក៏បាន​ព្យាយាម​ធ្វើឃាត​ប្រធានាធិបតីអាម៉េរិក លោកដូណាល់ ត្រាំផងដែរ។”

ប្រសិនបើហេតុផលនៃការចូលប្រឡូកក្នុងសង្រ្គាមប្រឆាំងអ៊ីរ៉ង់ស្ថិតនៅស្រពិចស្រពិល លោក​ដូណាល់ ត្រាំ បានរាប់អំពីគោលដៅរបស់លោកចំនួន ៤ផងដែរ នៅក្នុងសង្គ្រាមនៅអ៊ីរ៉ង់ មាន​ដូច​ជា ការ​បំផ្លាញ​មីស៊ីល និងកងទ័ពជើងទឹកអ៊ីរ៉ង់ និងការកាត់បន្ថយឲ្យដល់កម្រិតសូន្យនូវ​មហិច្ចតា​នុយក្លេអ៊ែរអ៊ីរ៉ង់ និង​សមត្ថភា​ព​ក្នុងការគាំទ្រភេរវកម្មរបស់ប្រទេសនេះ មានជាអាទិ៍​នៅ​លីបង់​ទៅឲ្យ​​ក្រុម​ហេប៊ូឡា។

 

Daily Program

Livesteam thumbnail