ការកសាងមិត្តភាពជាមួយព្រះគ្រីស្ទគឺជាគន្លឹះនៃសុភមង្គលរបស់គ្រីស្តបរិស័ទ

ការបណ្ដុះនិងកសាងមិត្តភាពជាមួយព្រះគ្រីស្ទ និងបទពិសោធន៍នៃភាពស្និទ្ធស្នាល ព្រមទាំងទំនាក់ទំនងនៃក្ដីស្រឡាញ់របស់មនុស្សជាតិគឺជាគន្លឹះនៃការកសាងសុភមង្គលរបស់គ្រីស្តបរិស័ទ។
វ៉ាទីកង់ញូវបានរាយការណ៍ថា នេះគឺជាបន្ទូលរបស់សម្តេចប៉ាបឡេអូទី១៤ដែលបានមានបន្ទូលរំលឹកគ្រីស្តបរិស័ទ ដែលបានយាងស្វាគមន៍សមាជិកក្រុមសាសនៈទូត Xaverian នៅបុរីវ៉ាទីកង់កាលពីថ្ងៃសុក្រសប្តាហ៍មុន។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា អស់លោកបូជាចារ្យនិងគ្រីស្តបរិស័ទគឺពិតជាមានភាពចាំបាច់ណាស់ ត្រូវយល់និងណែនាំគ្នាអំពីការបណ្តុះទឹកចិត្តនិងស្មារតីនៃការកសាងសេចក្តីស្រលាញ់ និង មិត្តភាពជាមួយនឹងព្រះជាម្ចាស់។
សម្តេចប៉ាបឡេអូបានមានបន្ទូលថា នៅពេលដែលយើងក្លាយជាគ្រីស្តបរិស័ទ ជាពិសេសគឺ ទទួលអគ្គសញ្ញាជាបូជាចារ្យ ដែលមានភារកិច្ចបម្រើព្រះសហគមន៍ ភាពស្មោះត្រង់ក៏ដូចគ្នានឹង "ការបង្កើតអារម្មណ៍ដ៏រឹងមាំ និងរួមបញ្ចូល" មិត្តភាពនិងការកសាងបណ្តុះលើកទឹកចិត្តមនុស្សជាតិ ឲ្យមានវិញ្ញាណរឹងមាំ និងមានគំនិតដូចជាព្រះយេស៊ូនោះព្រះសហគមន៍នឹងកាន់តែរឹងមាំ៕
Daily Program
