កាឌីណាល់ ព្យែត្រូ ផារ៉ូលីន បំពេញទស្សនកិច្ចនៅម៉ាលតា

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅដើមខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោកកាឌីណាល់ ព្យែត្រ ផារ៉ូលីន នាយករដ្ឋមន្រ្តីនៃសន្តអាសនៈបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋម៉ាលតា ហើយក៏ដើម្បីបា្ររព្ឌ ខួបលើកទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រជាជាតិទាំងពីរ។

នៅក្នុងអំឡុងពេលនោះ លោកកាឌីណាល់ ក៏បានអញ្ជើញជាអធិបតីភាពពិធីថ្វាយអភិបូជានៅសាល សហវិហារសន្តយូហាន ក្នុងទីក្រុង វ៉ាលឡេតា។

នាឱកាសនោះ លោកកាឌីណាល់បានមាន​ប្រសាសន៍​ថា តាំងពីដើមដំបូង​មក ប្រវត្តិសាស្ត្រ​គ្រិស្តសាសនា​របស់​ប្រទេស​ម៉ាល់តា​ត្រូវ​បាន​សម្គាល់​ដោយ​សមត្ថភាព នៃការស្វាគមន៍​អ្នក​ដទៃ ដោយប្រែក្លាយ​គ្រោះថ្នាក់​ទៅជា​ការ​ប្រឈមមុខ និង​ការភ័យខ្លាច​ទៅជា​ទំនាក់ទំនង៕

Daily Program

Livesteam thumbnail