កម្មវិធីកាន់ទុក្ខសម្តេចប៉ាបនៅបន្ត ឯដំណើរការ រីឯឆ្នាំមហាករុណាទិគុណក៏នៅបន្ត

យុវជនមកពីប្រទេសជាច្រើនបានបន្តប្រមូលផ្តុំគ្នានៅទីក្រុងរ៉ូម ដើម្បីទទួលព្រះមហាករុណាទិគុណពីព្រះជាម្ចាស់។
ដំណើរការនៃឆ្នាំមហាករុណាទិគុណ ទោះបីជាកែប្រែបន្តិច ដោយសារតែការសោយទិវង្គតរបស់ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ប៉ុន្តែគឺនៅតែបន្តរៀបចំ។ យុវជនមួយចំនួនបានរៀបចំឡើងកាលពី ថ្ងៃទី ២៥ ដល់ ២៧ ខែមេសា ជាមួយនឹងយុវជនរាប់ម៉ឺននាក់មកពីជុំវិញពិភពលោក។
យុវតី ជាជនជាតិបារាំងមា្នក់បាននិយាយថា នាងមកពីទីក្រុងលីយ៉ុងជាមួយនឹងក្រុមយុវជនរបស់នាង។ នាងគិតថា ពិធីនេះត្រូវលុបចោល បន្ទាប់ពីទទួលព័ត៌មានអំពីការសោយទិវង្គតរបស់សម្តេចប៉ាប ប៉ុន្តែវានៅតែបន្តរៀបចំ។
យុវតីរូបនោះបានបន្តថា «នៅពេលដែលយើងដឹងពីការសោយទិវង្គតរបស់សម្តេចប៉ាប យើងឆ្ងល់ថា កម្មវិធីឆ្នាំមហាករុណាទិគុណនឹងបន្តរៀបចំឬអត់ សំណាងហើយដែលវានៅធ្វើ!»។
យុវតីរូបនោះបានលើកឡើងថា ខ្លួននិងសមាជិកក្រុមគឺបានត្រៀមថានឹងចូលរួមព្រឹត្តិការណ៍នេះយូរមកហើយ។
ដោយឡែកយុវជនម្នាក់វិញ បានលើកឡើងថា នេះជាបំណងប្រាថ្នារបស់សម្តេចប៉ាប ហើយពេលដែលយើងបានចូលរួមក៏បញ្ជាក់អំពីអ្វីដែលយើងបានធ្វើជាចុងក្រោយសម្រាប់ទ្រង់៕
Daily Program
