និស្សិតជនជាតិបារាំងម្នាក់បានមក«សិក្សាស្រាវជ្រាវពីអណ្ដើកហ្លួង»នៅកម្ពុជា

និស្សិតជនជាតិបារាំង កញ្ញា Lauren DE NARDI បានធ្វើដំណើរមកកម្ពុជា ដើម្បីចុះមកសិក្សាស្រាវជ្រាវអំពីអាកប្បកិរិយា និងលក្ខណៈជីវសាស្រ្តររបស់សត្វអណ្ដើកសរសៃ (Batagur affinis) ដែលត្រូវបានគេស្គាល់ផងដែរថាជា «អណ្ដើកហ្លួង»។

មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) ធ្វើការស្វែងយល់អំពីអាកប្បកិរិយារបស់សត្វ និងលក្ខណៈជីវសាស្រ្តរបស់សត្វដែលជះឥទ្ធិពលដល់ការរស់នៅរបស់ពួកវា។ វិធីសាស្រ្ដមួយដែលធ្វើដើម្បីបង្កើនចំណេះដឹង គឺការផ្តល់ឱកាសដល់អ្នកស្រឡាញ់ការងារអភិរក្ស ចុះមកសិក្សាស្រាវជ្រាវសរសេរនិក្ខេបបទដើម្បីបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកវិទ្យាសាស្រ្ត (MSc) របស់ពួកគាត់ នៅ ACCB។

ឆ្នាំ២០២៤នេះ មាននិស្សិតមកពីប្រទេសបារាំងម្នាក់ កញ្ញា Lauren DE NARDI បានមកសិក្សាស្រាវជ្រាវអំពីសត្វអណ្ដើកសរសៃ (Batagur affinis) ដែលត្រូវបានគេស្គាល់ផងដែរថាជា «អណ្ដើកហ្លួង»។ ប្រភេទសត្វកំពុងរងគ្រោះថ្នាក់ខ្លាំង ជិតផុតពូជនេះ ត្រូវបានគេគិតថាផុតពូជនៅក្នុងប្រទេសកម្ពុជា រហូតដល់មានការរកឃើញឡើងវិញក្នុងឆ្នាំ ២០០០។

សូមជម្រាប់ថា តាមរយៈកិច្ចសហការរបស់ ACCB ជាមួយអង្គការសមាគមអភិរក្សសត្វព្រៃ ប្រចាំកម្ពុជា និងរដ្ឋបាលជល បាននឹងកំពុងសិក្សាអំពីអាកប្បកិរិយានៃការធ្វើសំបុករបស់អណ្តើកទាំងនេះ ដើម្បីធ្វើឱ្យការថែទាំពួកវានៅក្រៅដែនជម្រកធម្មជាតិមានលក្ខណៈប្រសើរឡើង និងធានាដល់ការរស់រានមានជីវិតរបស់ពួកវានាពេលអនាគត៕

Daily Program

Livesteam thumbnail