អង្គការម្ចាស់ជំនួញរបស់ព្រះសហគមន៍កំពុងប្រឈមនឹងការធ្លាក់ចុះមូលនិធិ

ទីភ្នាក់ងារអភិវឌ្ឍន៍ក្រៅប្រទេស រួមទាំងអង្គការ Catholic Relief Services និង ទីភ្នាក់ងារអភិវឌ្ឍន៍នៃក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៃប្រទេសអាឡឺម៉ង់នៅតែបានបន្តសន្យា គាំទ្ររបស់ពួកគេសម្រាប់ព្រះសហគមន៍ និងអង្គការសង្គមស៊ីវិលនៅអាហ្រ្វិក ប៉ុន្តែទន្ទឹមនឹងនោះ ខ្លួនក៏កំពុងតែប្រឈមនឹង ការកាត់បន្ថយមូលនិធិពីរដ្ឋាភិបាលនិងដង្វាយពីគ្រីស្តបរិស័ទផងដែរ។
ក្នុងអំឡុងពេលរៀបចំសន្និបាតពេញអង្គលើកទី ២០ នៃសន្និសីទគ្រឹស្តសាសនានៅទ្វីបអាហ្រ្វិក និងម៉ាដាហ្គាស្ការ ស្ថាប័នជំនួយទាំងពីរនេះបានជំរុញឱ្យលោកអភិបាលព្រះសហគមន៍កាតូលិក គាំទ្រគំនិតផ្តួចផ្តើមនៅក្នុងការរៃអង្គាសប្រាក់តាមយន្តការនានាដើម្បីផ្តល់មូលនិធិដល់គម្រោងអភិវឌ្ឍន៍នានានៅអាហ្រ្វិក។ លោកបូជាចារ្យ អេនឌ្រៀ ហ្វ្រិក (Andreas Frick) ប្រធានទីភ្នាក់ងារអភិវឌ្ឍន៍នៃក្រុមអន្តរសភាលោកអភិបាលនៃព្រះសហគមន៍កាតូលិកនៃប្រទេសអាឡឺម៉ង់ បានសំដែងការសោកស្តាយដែលមធ្យោបាយហិរញ្ញវត្ថុរបស់ទីភ្នាក់ងារនេះកំពុងមានការថយចុះនាពេលបច្ចុប្បន្ន។
លោក បូជាចារ្យបាននិយាយថា ការងាររបស់យើងត្រូវបានផ្តល់មូលនិធិដោយការបរិច្ចាគឯកជនព្រមទាំងមូលនិធិពីព្រះសហគមន៍ និងសាធារណនានា ប៉ុន្តែចាប់តាំងពីឆ្នាំ ២០២៣ មក រដ្ឋាភិបាលអាល្លឺម៉ង់បាននឹងកំពុងកាត់បន្ថយមូលនិធិពីចំណូលពន្ធដែលអាចរកបានសម្រាប់ព្រះសហគមន៍ដែលជាទូទៅមូលនិធិទាំងនេះគឺ សម្រាប់ដោះស្រាយគោលបំណងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នានានោះ។
លោកបានបន្តទៀតថា ក្រៅពីនោះដង្វាយពីគ្រីស្តបរិស័ទនានាក៏ធ្លាក់ចុះដែរ ប៉ុន្តែយើងនឹងខិតខំ បន្ថែមទៀតដើម្បីបន្តគាំទ្រគម្រោងនានានៅអាហ្រ្វិក៕
Daily Program
