សម្តេចប៉ាប: ការវាយប្រហាររបស់អ៊ីស្រាអែលលើក្រុមហាម៉ាសនៅកាតា គឺជាស្ថានភាពធ្ងន់ធ្ងរ

សម្តេចប៉ាបឡេអូទី១៤បានមានបន្ទូលសង្កត់ធ្ងន់ថា ការវាយប្រហាររបស់កងកម្លាំងអ៊ីស្រាអែលមកលើក្រុមសកម្មប្រយុទ្ធហាម៉ាសនៅប្រទេសកាតា​គឺជាព័ត៌មានដ៏គួរឲ្យកត់សម្គាល់និងគួរឲ្យព្រួយបារម្ភ។

វ៉ាទីកង់ញូវបានរាយការណ៍ សម្តេចប៉ាបឡេអូមានបន្ទូលបែបនេះនៅពេលដែលទ្រង់យាងចាកចេញពីនិវេសនដ្ឋាននៅខាស្តែល ហ្គានដូលហ្វូ។

ឆ្លើយយ៉ាងខ្លីនូវសំណួររបស់អ្នកកាសែតអំពីការទម្លាក់គ្រាប់បែកនៅទីក្រុង ដូហា សម្តេចប៉ាបបានមានបន្ទូលថា "យើងមិនដឹងថាអ្វីៗត្រូវទៅណាទេ។ យើងត្រូវអធិស្ឋានឱ្យច្រើន ហើយបន្តធ្វើការ ហើយទទូចឱ្យមានសន្តិភាព"។

សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលនៅទីក្រុងដូហា វាជា "ព័ត៌មានដ៏ធ្ងន់ធ្ងរ" ហើយបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងរបស់ទ្រង់ចំពោះការវិវត្តន៍ទៅមុខបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល។

អ៊ីស្រាអែលបានបើកការ​វាយ​ប្រហារតាមអាកាសទៅលើ ​អគារ​លំនៅឋាន​មួយ​ចំនួន​ក្នុង​រដ្ឋធានីដូហា  ដោយអះអាងថា ទីនោះគឺជាកន្លែងលាក់ខ្លួនរបស់សមាជិកក្រុមប្រដាប់អាវុធហាម៉ាស៕

Daily Program

Livesteam thumbnail