សម្តេចប៉ាប៖ ​សេចក្តីស្រលាញ់ អាចផ្លាស់ប្តូរពិភពលោកបាន

វ៉ាទីកង់ញូវបានរាយការណ៍ថា នៅក្នុងឱកាសដែលសម្តេចប៉ាបឡេអូទី១៤ បានចូលរួមជាមួយនឹងយុវជន នៅក្នុងព្រឹត្តិការណ៍ឆ្នាំមហាករុណាទិគុណសម្រាប់​យុវជន នៅទីក្រុងរ៉ូម ទ្រង់មានបន្ទូលថា សេចក្តីស្រលាញ់អាចផ្លាស់ប្តូរពិភពលោកបាន។

ប្រភពដដែលបានបន្តថា បន្ទូលរបស់សម្តេចប៉ាបបែបនេះ នៅពេលដែលទ្រង់យាងចូលរួមពិធីថ្វាយអភិបូជាកាលពីព្រឹកថ្ងៃទី ០៣ ខែសីហា ហើយបានចូលរួមសកម្មភាពនានាជាមួយនឹងយុវជនប្រមាណជា ១លាននាក់។

នាឱកាសនោះសម្តេចប៉ាបឡេអូបានឆ្លើយតបនឹងសំណួរយុជនជាច្រើននៅក្នុងបរិយាកាសរាក់ទាក់ស្និទស្នាល​ ដោយសេចក្តីស្រលាញ់។

ក្រៅពីសំណួរពាក់ព័ន្ធនឹងព្រះគម្ពីរ ក៏មានយុវជនខ្លះសួរអំពីទំនាក់ទំនងនៃសេចក្តីស្រលាញ់ និង ស្នេហា ហើយសម្តេចប៉ាបឡេអូក៏បានឆ្លើយតបដោយព្យាយាមផ្តល់នូវសេចក្តីពិតចំពោះសំណួរទាំងនេះ។​

សម្តេចប៉ាបឡេអូបានមានបន្ទូលថា មនុស្សជាតិមិនអាចបំបែកឬផ្តាច់ចេញពីសេចក្តីស្រលាញ់ឬស្នេហានេះបានទេ។ សេចក្តីស្រលាញ់ឬស្នេហានេះគឺជាទំនាក់ទំនងដ៏មានឥទ្ធិពលរបស់មនុស្ស។

សម្តេចប៉ាឡេអូបានរំលឹកយុវជនទាំងអស់ថា សេចក្ដី​ស្រឡាញ់ឬសេចក្តីស្នេហា​មិន​មែន​សំដៅ​លើ "ទង្វើ" អ្វី​មួយ​នោះ​ទេ ប៉ុន្តែ​គឺ​អំពី "ការ​នៅ" ជាមួយ​នរណា​ម្នាក់។

សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា សេចក្តីស្រលាញ់គឺជាតម្រូវការរបស់មនុស្សមិនចេះរីងស្ងួត ហើយវាក៏ជាប្រភពនៃមិត្តភាព ប្រសិនបើមនុស្សចេះរៀបចំនិងគ្រប់គ្រងបានត្រឹមត្រូវ មិនតែប៉ុណ្ណោះវាក៏អាចផ្លាស់ប្តូរពិភពលោកបានផងដែរ៕

Daily Program

Livesteam thumbnail