សម្តេចប៉ាបឡេអូ ប្រកាសកាលបរិច្ឆេទនៃទិវាយុវជនពិភពលោកនៅកូរ៉េខាងត្បូង

ទិវាយុវជនពិភពលោកបន្ទាប់ (WYD) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៧។

កាលបរិច្ឆេទ នេះត្រូវបានប្រកាសជាផ្លូវការដោយ សម្តេចប៉ាបឡេអូទី១៤ កាលពីពេលថ្មីៗកន្លងទៅនេះ។

ការប្រកាសកាលបរិច្ឆេទនេះត្រូវបានប្រកាសនៅថ្ងៃបិទបញ្ចប់នៃព្រឹត្តិការណ៍ករុណាទិគុណយុវជននៅទីក្រុងរ៉ូម​ ដែលមានការចូលរួមដោយយុវជនសរុបប្រមាណជាជាង១លាននាក់។

សម្តេចប៉ាបឡេអូបានមានបន្ទូលថា ទូលបង្គំជាខ្ញុំសូមបន្តបេសកម្មពីសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ នៅក្នុងការបន្តរៀបចំទិវាយុជនពិភពលោក ក្រោយពេលដែលទ្រង់ធ្លាប់បានចូលរួមទិវានេះនៅទីក្រុង លីស្ប៉ោន (Lisbon) ប្រទេសប៉័ទុយហ្គាល់​កាលពីឆ្នាំ២០២៣។

ទិវាយុវជនពិភពលោក គឺជាពិធីមួយដែលបានរៀបចំឡើងតាំងពីឆ្នាំ ១៩៩៥ នៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន  ហើយនៅថ្ងៃ២០២៧ ខាងមុខ ប្រជាពលរដ្ឋកាតូលិក​៦ លាននាក់ ដែលស្មើនឹង ១១%នៃប្រជាជន គឺកំពុងតែរង់ចាំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ៕

Daily Program

Livesteam thumbnail