សម្តេចប៉ាបឡេអូទី១៤ វិលទៅសម្រាកនៅនិវេសនដ្ឋាននៅខាស្តែល ហ្គានដូលហ្វូ

ការិយាល័យព័ត៌មានសន្តអាសនៈបានប្រកាសថា សម្តេចប៉ាបឡេអូទី១៤​បានវិលមកស្នាក់នៅមួយយប់នៅនិវេសនដ្ឋានរដូវក្តៅនៅ ខាស្តែល ហ្គានដូហ្វូ កាលពី ល្ងាចថ្ងៃច័ន្ទកន្លងទៅនេះ។

ប្រភពដដែលបានបន្តថា សម្តេចប៉ាបឡេអូបានធ្វើដំណើរហើយយាងចូលទៅសម្រាក់មួយយប់នៅទីនោះ ហើយនឹងបន្តសកម្មភាពរបស់ទ្រង់ផ្សេងៗ​។

ប្រភពដដែលបានបន្តថា បន្ទាប់ពីបំពេញកិច្ចការនិងធុរៈកិច្ចរបស់ទ្រង់ចប់ សម្តេចប៉ាបឡេអូ នឹងយាងត្រឡប់ទៅបុរីវ៉ាទីកង់​វិញ​នៅ​រសៀល​ថ្ងៃ​អង្គារ៍។

ខាស្តែល ហ្គានដូលហ្វូ ត្រូវបានគេដឹងថា គឺជាកន្លែងដ៏ស្រស់ស្អាតស្ងប់ស្ងាត់ ហើយទ្រង់ចាប់អារម្មណ៍នៅទីនោះបំផុត ដោយទ្រង់យាងមកស្នាក់នៅទីនោះពីថ្ងៃទី ៦ ដល់ថ្ងៃទី ២២ ខែកក្កដា ហើយបានត្រឡប់មកវិញប្រហែលជា៣ ថ្ងៃនៅពាក់កណ្តាលខែសីហាដើម្បីអបអរអំណរសប្បាយពិធីបុណ្យលើកតម្លើងព្រះនាងម៉ារី។​

មកដល់ពេលនេះ នៅទីកន្លែងនោះ គឺជាពិសេសគឺភូមិ Laudato Si គឺជាសួនដែលកំពុងតែអនុវត្ត គម្រោងមួយ នៅលើផ្ទៃដី៥៥ ហិកតា ដើម្បីបង្ហាញពីការ យកចិត្តទុកដាក់ចំពោះគំនិតផ្តួចផ្តើមអេកូឡូស៊ី ដែលដាក់ចេញតាំងពីសម័យសម្តេចប៉ាបហ្រ្វង់ស៊ីស្កូ៕

Daily Program

Livesteam thumbnail