សម្តេចប៉ាបឡេអូទី១៤ចូលរួមអំណរសប្បាយជាមួយនឹងក្រុមគ្រួសារបុគ្គលិកវ៉ាទីកង់ទាំងអស់

វ៉ាទីកង់ញូវបានរាយការណ៍ថា កាលពីចុងសប្តាហ៍កន្លងទៅនេះ សម្តេចប៉ាបឡេអូទី១៤ បានយាងចូលរួមអំណរសប្បាយជាមួយនឹងបងប្អូនគ្រីស្តបរិស័ទដែលជាក្រុមគ្រួសារបុគ្គលិកនៅបុរីវ៉ាទីកង់ទាំងអស់។
សម្តេចប៉ាបឡេអូបានមានបន្ទូលខ្លីៗពីពិធីជួបជុំនោះថា ចូរយើងអបអរសាទរភាពសប្បាយរីករាយចំពោះឱកាសនៃការក្លាយជាគ្រួសារនៃការរួបរួមនៅពេលនេះ។
សម្តេចប៉ាបឡេអូបានមានបន្ទូលទាំងញញឹមទៅកាន់ហ្វូងមនុស្សគ្រប់វ័យថា " ព្រះជាម្ចាស់ មានអារម្មណ៍ស្រលាញ់អ្នកទាំងអស់ដូចដែលម៉ាក់ និងប៉ារបស់អ្នកទាំងអស់គ្នាស្រឡាញ់អ្នកទាំងអស់គ្នាដូចៗគ្នាដែរ។
សម្តេចប៉ាបឡេអូបានមានបន្ទូលទៀតថា នៅពេលដែលយើងទាំងអស់គ្នាជួបជុំគ្នាបែបនេះ យើងពិតជាស្រឡាញ់គ្នាទៅវិញទៅមក ពីព្រោះយើងទាំងអស់គ្នាបង្កើតក្រុមគ្រួសាររបស់ព្រះជាម្ចាស់ ជាមួយបងប្រុសរបស់យើង មិត្តល្អបំផុតរបស់យើង។
សម្តេចប៉ាបបានមានបន្ទូលបន្ថែមថា ចូរយើងបើកចិត្តឲ្យទូលាយ យើងចង់រស់នៅពេលដ៏ស្រស់ស្អាតនេះ។
សម្តេចប៉ាបឡេអូបានមានបន្ទូលបន្តថា ភាពរីករាយនៃការក្លាយជាគ្រួសារ ភាពរីករាយនៃការរួបរួម ការក្លាយជាមិត្តនឹងគ្នាជាពិសេសអំណោយនៃជីវិត អំណោយនៃគ្រួសារដែលព្រះអម្ចាស់បានប្រទានដល់យើងគឺជាវត្ថុដ៏ពិសេសបំផុង៕
Daily Program
