ទិវាយុវជនពិភពលោកឆ្នាំ២០២៧ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដំបូង ដែលរៀបចំនៅប្រទេសមិនមែនជាគ្រីស្តសាសនា

ទិវាយុវជនពិភពលោក លើកក្រោយនឹងប្រារព្ធឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៧ ដែលជាលើកទីមួយហើយដែលការប្រមូលផ្តុំយុវជនកាតូលិកទូទាំងពិភពលោកនេះនឹងធ្វើឡើងនៅក្នុងប្រទេសដែលមិនមែនជាប្រទេសគ្រីស្តសាសនា។
នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានកាតូលិក (CNA) ក្នុងអំឡុងពេលនៃឆ្នាំមហាករុណាទិគុណសម្រាប់យុវជន នៅទីក្រុងរ៉ូមលោក បូជាចារ្យ ប៉ូល ឃ្យុន សាងលី (Paul Kyung-sang Lee) អ្នកសម្របសម្រួលកិច្ចការទូទៅនៃទិវាយុវជនពិភពលោកឆ្នាំ២០២៧ បានសង្កត់ធ្ងន់លើសារៈសំខាន់ជានិមិត្តរូបនៃព្រឹត្តិការណ៍នេះ។
លោក លី បាននិយាយថា កូរ៉េគឺជាប្រទេសដែលមិនមែនជាគ្រីស្តសាសនាដំបូងគេដែលរៀបចំទិវាយុវជនពិភពលោក។
លោកបានមានប្រសាសន៍ថា លោកនិងប្រជាជនកូរ៉េចង់ឃើញយុវជនរីករាយនឹងសេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ព្រះជាម្ចាស់ ដើម្បីកុំឱ្យមនុស្សជំនាន់ក្រោយបញ្ជូនកូនចៅទៅធ្វើសង្រ្គាម... នេះជាក្តីសង្ឃឹមរបស់លោក។
ប្រទេសកូរ៉េខាងត្បូងមកដល់ពេលនេះ ត្រូវបានគេដឹងថា មានប្រជាជនដល់ទៅ៥១ ភាគរយ ដែលមិនប្រណិប័តន៍សាសនា ប៉ុន្តែកាតូលិកត្រូវបានគេដឹងថា កំពុងតែមាននិន្នាការចាប់អារម្មណ៍ច្រើនពីយុវជនកូរ៉េ។
កាលពីឆ្នាំ២០២៣ យុវជនកូរ៉េសរុបប្រមាណជាជាង ៥១.០០០ នាក់បានជ្រមុជទឹក នៅក្នុងនោះ៧៥ភាគរយ គឺពួកគេបានកែប្រែចិត្តគំនិតនៅពេលដែលពួកគេពេញវ័យ ហើយជួបបញ្ហានៅក្នុងជីវិត៕
Daily Program
