តួនាទីរបស់គ្រីស្តបរិស័ទ គឺជួយលើកទឹកចិត្តនិងបណ្តុះក្តីស្រលាញ់
ពុំនោលមួយឃ្លារ «ខ្ញុំនៅរស់ថ្ងៃនេះដោយសារតែអ្នក» គឺជាខ្លឹមសារសំខាន់ដែល លោកបូជាចារ្យ ខាជេតាន មេនីហ្សេស (Cajetan Menezes) អតីតនាយកមជ្ឈមណ្ឌលសេវាកម្មគ្រួសារ ស្នេហាឡាយ៉ា (Snehalaya) បានរំលឹកនៅក្នុងពិធីប្រារព្ធខួបលើកទី ៥០ មជ្ឈមណ្ឌលនោះ ។
ពាក្យទាំងនេះត្រូវបានយកមករំលឹកឡើងវិញដោយលោកបូជាចារ្យ ខាជេតាន មេនីហ្សេស នៅក្នុងពិធីមួយដែលរៀបចំឡើងកាលពីថ្ងៃទី ៨ ខែសីហា ថ្មីៗនេះ ។
លោកបូជាចារ្យ បានរំលឹកពីស្ត្រីមានផ្ទៃពោះវ័យក្មេងម្នាក់ដែលបានឃើញស្វាមីរបស់នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយនារីថ្មី ហើយដោយសារភាពអស់សង្ឃឹមយ៉ាងខ្លាំងនាង បានចាកចេញពីផ្ទះដោយមានបំណងបញ្ចប់ជីវិត ។
ប៉ុន្តែនៅតាមផ្លូវក៏មានបុគ្គលម្នាក់បានប្រាប់នាងអំពី មជ្ឈមណ្ឌលស្នេហាឡាយ៉ា ហើយបានលើកទឹកចិត្តនាងឱ្យស្វែងរកជំនួយ។ នៅទីបំផុតនាងបានជួបលោកបូជាចារ្យខាជេតាន មេនីហ្សេស ហើយលោកបូជាចារ្យកបានអមដំណើរនាងឆ្លងកាត់វិបត្តិនេះ។
ជាច្រើនឆ្នាំក្រោយមក នៅពេលដែលពួកគេបានជួបគ្នាម្តងទៀត នាងបានប្រាប់គាត់ថា «ប្រសិនបើខ្ញុំនៅរស់ថ្ងៃនេះ វាគ្រាន់តែដោយសារតែអ្នកប៉ុណ្ណោះ»។
ពាក្យមួយឃ្លារនេះបានគូសបញ្ជាក់ពីបេសកកម្មនៅពីក្រោយការងាររយៈពេលប្រាំទសវត្សរ៍របស់ មជ្ឈមណ្ឌលខាងលើដែលបាន ផ្តល់ជូនគ្រួសារ គូស្វាមីភរិយា និងបុគ្គលម្នាក់ៗនូវកន្លែងដែលពួកគេអាចស្តាប់និងជួយស្វែងរកក្តីសង្ឃឹមឡើងវិញ។
មជ្ឈមណ្ឌលនោះត្រូវបានគេដឹងថា បានបង្កើតឡើងនៅថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៩៧៦។ ទីនោះ បានលេចចេញជាការឆ្លើយតបទៅនឹងការព្រួយបារម្ភកាន់តែខ្លាំងឡើងដែលប៉ះពាល់ដល់គ្រួសារនៅទីក្រុងមុំបៃ រួមទាំងតម្រូវការសម្រាប់ការប្រឹក្សាយោបល់ប្រកបដោយវិជ្ជាជីវៈ និងការណែនាំដោយគ្រូអប់រំជំនឿ៕
