កាឌីណាល់ដែលមានសិទ្ធិបោះឆ្នោតជ្រើសរើសសម្តេចប៉ាបមាន២៣រូប

គិតត្រឹមខែមេសា ឆ្នាំ ២០២៥ អាស៊ីបានក្លាយជាសំឡេងដ៏សំខាន់មួយនៅក្នុងព្រះសហគមន៍កាតូលិក ដោយទ្វីបនេះមានកាឌីណាល់សរុប៣៧រូប ប៉ុន្តែលោកកាឌីណាល់ដែលមានសិទ្ធិចូលរួមបោះឆ្នោតជ្រើសរើសសម្តេចប៉ាបគឺមាន២៣ រូប។
នៅទូទាំងពិភពលោកនេះមានកាឌីណាល់សរុប២៥២ រូបនៅក្នុងប្រទេស៩៤ ប៉ុន្តែលោកកាឌីណាល់ដែលមានសិទ្ធិបោះឆ្នោតគឺមានតែ១៣៥ ហើយអាស៊ីគឺជាសម្លេងភាគច្រើនទី២។
ប្រទេសដែលមានកាឌីណាល់មានសិទ្ធិបោះឆ្នោតជ្រើសរើសសម្តេចប៉ាបច្រើនជាងគេនៅអាស៊ីគឺឥណ្ឌា មាន ៤ រូប ហ្វីលីពីនមាន៣រូប ក្រៅពីនោះគឺមាន ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី ប៉ាគីស្ថាន ម៉ាឡេស៊ី ម៉ុងហ្គោលី មីយ៉ាន់ម៉ា ស្រីលង្កា និង វៀតណាម ។
ក្រៅពីអាស៊ី តំបន់ដែលមានកាឌីណាល់មានសិទ្ធិបោះឆ្នោតច្រើនជាងគេគឺអឺរ៉ុប មាន៥៣ រូប អាហ្រ្វិក ១៨ រូប អាមេរិកខាងត្បូង១៧រូប អាមេរិកខាងជើង ១៦រូប អាមេរិកកណ្តាល៤រូប និង អូសេអានីមាន៤រូប៕
Daily Program
