អ្នកតស៊ូមតិផ្នែកលំនៅដ្ឋានហ្វីលីពីនម្នាក់ជិះតែកង់ទៅធ្វើការដើម្បីយុត្តិធម៌ធម្មជាតិ
អ្នកតស៊ូមតិខាងសិទ្ធិលំនៅស្ថានដ៏ល្បីមួយរូបនៅក្នុងប្រទេសហ្វីលីពីន គឺ លោក រ៉ូម៉ែល មីឡេស កូរ៉ូ (Rommel Miles E. Corro ) គឺជាអ្នកដែលអោយតម្លៃនិងគោរពបំផុតលើតម្លៃយុត្តិធម៌ធម្មជាតិ។
នៅក្នុងនាមជាស្ថាបនិកនិងជាអ្នកធ្វើកិច្ចការខាងផ្នែកសង្គមកិច្ចមួយរូប ទោះបីជាត្រូវធ្វើដំណើរយូរ ហើយឆ្ងាយប៉ុណ្ណា ជាទូទៅមធ្យោបាយធ្វើដំណើររបស់លោក កូរ៉ូ គឺកង់។
លោក កូរ៉ូ ដែលក៏ជាសហស្ថាបនិក និងជានាយកប្រតិបត្តិនៃអង្គការ Luntiang Pabahay (LuPa) Inc. ដែលជាអង្គការមិនមែនរដ្ឋាភិបាលផ្នែកលំនៅដ្ឋានដែលមានមូលដ្ឋាននៅប្រទេសហ្វីលីពីន ក៏បានកំពុងតែ លើកកម្ពស់បច្ចេកវិទ្យាអគារបៃតង និងលើកកំពស់ជីវភាពរស់នៅប្រកប ដោយចីរភាពតាម ការផ្តល់ជម្រកសមរម្យតែមិន ប៉ះពាល់ដល់បរិស្ថាន សម្រាប់ជនក្រីក្រ។
លោកបានអះអាងថា ការងាររបស់លោកប្រចាំថ្ងៃគឺបានគ្របដណ្តប់លើការរៀបចំសហគមន៍ ការត្រៀមខ្លួន និងការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការអភិវឌ្ឍទីក្រុង នៅក្នុងបរិបទដែលការប្រែប្រួលអាកាសនិងយុត្តិធម៌នៃធម្មជាតិ៕