អ៊ីរ៉ង់ស្នើដំណោះស្រាយដែលអនុញ្ញាតឲ្យនាវាចាកចេញពីច្រកសមុទ្រអ័រមូស​ដោយ មិនរងការវាយប្រហារ

ការចរចាវាងសហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់ នឹងចាប់ផ្តើម បន្ទាប់ពីការចរចា​បរាជ័យលើកមុន​នៅ​ចុង​សប្តាហ៍នេះឬយ៉ាងណា? លោកដូណាល់ ត្រាំ បានបញ្ចេញឲ្យដឹងតាមរយៈ​សារព័ត៌មាន​ញូយ៉ក ប៉ុស្ត (New York Post) ថា វានឹងមានលទ្ធភាពនៃកិច្ចចរចានៅពីរថ្ងៃខាងមុខ។ ចំណែក​អនុប្រធានាធិបតី​អាម៉េរិក លោកជេឌី វ៉ាន ក៏បានបញ្ជាក់កាលពីថ្ងៃចន្ទថា គ្រាប់បាល់​នៅ​ក្នុងដៃអ៊ីរ៉ង់ និង​អំពាវនាវ​​អាជ្ញាធរអ៊ីរ៉ង់ធ្វើសម្បទានជាក់លាក់។

ក្នុងការរងចាំ ច្រកសមុទ្រអ័រមូសត្រូវរាំងខ្ទប់តាំងពីថ្ងៃចន្ទ ដោយទាហានអាម៉េរិក ដែល អះអាង​​ថា បានបញ្ឈប់ទាំងស្រុងនូវការដោះដូរពាណិជ្ជកម្មដែលធ្វើឡើងតាមកំពង់ផែនានា របស់​​អ៊ីរ៉ង់។

យោងតាមប្រភពមួយដែលផ្តល់ដោយទីក្រុងតេអេរ៉ង់ បានឲ្យដឹងថា អ៊ីរ៉ង់អាចនឹងសន្យា អនុញ្ញាត​ឲ្យនាវានានា ធ្វើចរាចរណ៍​ដោយសេរី​តាមឆ្នេរអូម៉ង់ នៃច្រកសមុទ្រអ័រមូស ដោយមិន រងហានិភ័យនៃការវាយប្រហារនៅក្នុងក្របខណ្ឌនៃសំណើរ ដែលគេបានផ្តល់ក្នុងអំឡុងកិច្ច ចរចាជាមួយសហរដ្ឋអាម៉េរិក ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានសម្រេចដើម្បីបញ្ចៀសនៃការ ត្រឡប់មកវិញនូវសង្រ្គាម។ ប្រភពព័ត៌មាននេះ ដែលចង់រក្សានូវភាពជាអនាមិក​ដោយសារ ហេតុផលនៃភាពរស៊ើបរបស់​សំណុំរឿង មិនបានបញ្ជាក់ថាតើ អ៊ីរ៉ង់នឹងទទួលយល់ព្រមដោះ មីននៅតំបន់នេះ ឬក៏អាចអនុញ្ញាតឲ្យគ្រប់នាវាទាំងអស់ រួមទាំងនាវាដែលពាក់ព័ន្ធនឹង​អ៊ីស្រាអែល អាច​ធ្វើ​នាវាចរណ៍ដោយសេរីឬយ៉ាងណា? ប៉ុន្តែប្រភពនេះបានបន្ថែមថា សំណើរ​អាស្រ័យលើសមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតុន អាចបំពេញចិត្តតាមការទាមទាររបស់ទីក្រុង តេអេរ៉ង់ ដែលលក្ខខណ្ឌចម្បងនានាគឺមាន ដើម្បីបើកច្រកសមុទ្រឆ្លងកាត់អ័រមូស។

អ្នកនាំពាក្យនៃក្រសួងការបរទេសអ៊ីរ៉ង់បានថ្លែងកាលពីថ្ងៃពុធទី១៥ ខែមេសា ថា កិច្ចសន្ទនា​ជាមួយសហរដ្ឋអាម៉េរិកនៅបន្តតាមរយៈប្រទេសប៉ាគីស្ថានដែលជាអន្តរការី។ សារជាច្រើន ត្រូវបានបញ្ជូនពីប្រតិភូអ៊ីរ៉ង់ទៅកាន់ទីក្រុងឥស្លាមម៉ាបាដ។

រីឯយោធាអាម៉េរិក បានថ្លែងថា នាវាចំនួន ៩គ្រឿង បានទទួលបញ្ជាពីកងកម្លាំងអាម៉េរិកក្នុង ច្រកសមុទ្រអ័រមូស​ឲ្យត្រឡប់បកក្រោយឆ្ពោះទៅកាន់​អ៊ីរ៉ង់​ក្នុងអំឡុងពេលរាំងខ្ទប់នៃកំពង់ផែ របស់អ៊ីរ៉ង់។

មកទល់ពេលនេះ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុនៃបណ្តាលប្រទេសជាង ១០ បានថ្លែងនៅថ្ងៃពុធថា ជម្លោះនៅមជ្ឈិមបូព៌ានឹងបន្តដាក់ទម្ងន់លើការរីកចម្រើនរបស់ពិភពលោក មានអតិផរណា ទីផ្សារហិរញ្ញវត្ថុ ទោះបីជាវាត្រូវបានដោះស្រាយរួចរាល់ក៏ដោយ។ នៅក្នុងសេចក្តីថ្លែងការរួម មួយ​ដែលផ្សព្វផ្សាយ​ដោយរដ្ឋាភិបាលអង់គ្លេស នៅអំឡុងកិច្ចប្រជុំ​នៃមូលនិធិរូបិយវត្ថុ​អន្តរជាតិ IMF និងធនាគារពិភពលោកនៅទីក្រុងវ៉ាស៊ីនតុន បណ្តារដ្ឋមន្រ្តី​ហិរញ្ញវត្ថុនៃ​ប្រទេស​អង់គ្លេស អូស្រ្តាលី ជប៉ុន ស៊ុយអែត ហូឡង់ ហ្វាំងឡង់ អេស្បាញ ណ័រវេស អៀឡង់ ប៉ូឡូញ និងនូវែល ហ្សេឡង់ បានថ្លែងថា ពួកគេនឹងគ្រប់គ្រងផលវិបាកសេដ្ឋកិច្ចនៃវិបត្តិ ដោយមាន​ការ​សម្របសម្រួល ការទទួលខុសត្រូវ និងការឆ្លើយតប។

ក្នុងអំឡុងកិច្ចសន្ទនាជាមួយសារព័ត៌មាន ហ្វ៉កញូ Fox News លោកដូណាល់ ត្រាំ ប្រធានាធិបតី​អាម៉េរិក បានអះអាងថា សង្រ្គាមនៅមជ្ឈិមបូព៌ាស្ទើតែបញ្ចប់។ លោកត្រាំ បាន​ថ្លែង​ថា លោកគិតថា វាស្ទើរតែបញ្ចប់ ហើយលោកចង់និយាយថា វាខិតជិតចប់មែនទែន។

នៅក្នុងកិច្ចសន្ទនាមួយទៀតជាមួយសារព័ត៌មានអេប៊ីស៊ី ញូ ABC News ប្រធានាធិបតីមកពី​គណបក្ស​សាធារណៈរដ្ឋរូបនេះ ក៏បានបង្ហាញឲ្យដឹងថា មិនសន្យាពន្យាបទឈប់បាញ់​ជាមួយ​អ៊ីរ៉ង់​ទេ។ រឿង​ជម្លោះនេះនឹងអាចបញ្ចប់តាមពីររបៀប ប៉ុន្តែលោកគិតថា មានកិច្ចព្រមព្រៀង​មួយ​ដែល​គួរ​ឲ្យចូលចិត្ត ដោយសារតែវាអនុញ្ញាតឲ្យមានការស្ថាបនាឡើងវិញ។

Daily Program

Livesteam thumbnail