សម្តេចប៉ាបឡេអូ អធិដ្ឋានឲ្យមានភាពស្ងប់ស្ងាត់នៅអ៊ុយក្រែន

នាថ្ងៃបុណ្យជាតិ របស់ប្រទេសអ៊ុយក្រែនចំនឹង ថ្ងៃទី ២៤ ខែសីហា សម្តេចប៉ាប ឡេអូទី១៤ បានផ្ញើសារ ទៅកាន់ប្រធានាធិបតី វូឡូឌីមៀ ហ្សេឡេនស្គី ជាមួយ​ស្មារតី​ផ្លូវ​​វិញ្ញាណ​ ចំពោះប្រទេសដែលកំពុងបន្ត​មានស្លាកស្នាមដោយអំពើហិង្សានៃសង្រ្គាម។

សម្តេច​ប៉ាបឡេអូ​បាន​សរសេរ​ថា​ «​ដោយ​បេះដូង​កំពុងរង​របួស​ដោយ​អំពើ​ហិង្សា​ដែល​បំផ្លាញ​ទឹកដី​របស់​អ្នក ទូលបង្គំជាខ្ញុំសូម​និយាយ​ទៅកាន់​អ្នក​នៅ​ថ្ងៃ​បុណ្យជាតិ​របស់​អ្នក​​»។

សម្តេចប៉ាបឡេអូក៏បានបានបង្ហាញនូវការចងចាំជាពិសេសចំពោះអ្នករបួស គ្រួសារដែលបានបាត់បង់​មនុស្សជាទីស្រឡាញ់ និងអស់អ្នកដែលបានបាត់បង់ផ្ទះសម្បែងរបស់ពួកគេ។

សម្តេចប៉ាបឡេអូ ក៏បានអំពាវនាវឱ្យមេដឹកនាំ​ប្រែចិត្ត​គំនិត និងទម្លាក់អាវុធ ដោយទូលអង្វរព្រះជាម្ចាស់ឱ្យបំផុសចិត្ត​គំនិតនិងឆន្ទៈ​របស់​មនុស្សដែល​​ចង់​បាន​សន្តិភាព​ឲ្យ​មានការសន្ទនា និងដើម្បីបើកផ្លូវទៅកាន់សន្តិភាពសម្រាប់ទាំងអស់គ្នា។

ក្រោយទទួលបានសារនេះ លោក ហ្សេឡេនស្គី ក៏បានបង្ហោះសារឆ្លើយតបនៅ លើគណនី X របស់លោក ដោយ​បាន​សំដែងការអរគុណចំពោះការអធិស្ឋាន និងការយកចិត្តទុកដាក់របស់សម្តេចប៉ាបឡេអូ ចំពោះប្រជាជនអ៊ុយក្រែន ចំពេលមានសង្រ្គាមដ៏មហន្តរាយ។

លោកបាន បានសរសេរបន្ថែមថា "ក្តីសង្ឃឹម" និង "ការខិតខំប្រឹងប្រែង" របស់ប្រទេសជាតិគឺ ដើម្បីសម្រេចបាននូវសន្តិភាពដែលរង់ចាំជាយូរមកហើយ៕

Daily Program

Livesteam thumbnail