សម្តេចប៉ាបឡេអូទី១៤ ប្រកាសផ្តល់ការអនុគ្រោះបន្ថែមសម្រាប់ឪពុកម្តាយដែលធ្វើការនៅសន្តអាសនៈ

សន្តអាសនៈបានប្រកាសចេញនូវច្បាប់ចម្លងថ្មី ដែលចុះហត្ថលេខាដោយសម្តេចប៉ាបឡេអូទី១៤ ដែលណែនាំវិធានការថ្មីមួយចំនួនទាក់ទងនឹងការឈប់សម្រាកលំហែមាតុភាព សិទ្ធិរបស់ឪពុកម្តាយដែលមានកូនដែលពិការ ឬពិការធ្ងន់ធ្ងរ និងការផ្ដល់ប្រាក់ឧបត្ថម្ភគ្រួសារ។
វ៉ាទីកង់ញូវបានរាយការណ៍ថា រាល់បុគ្គលិកដែលបម្រើការនៅវ៉ាទីកង់នឹងអនុញ្ញាតឲ្យឈប់សម្រាក៥ថ្ងៃនៅថ្ងៃកំណើតនៃកូនៗរបស់ពួកគេ ហើយសម្រាប់ឪពុកម្តាយដែលមានកូនពិការគឺអាចឈប់សម្រាក៣ថ្ងៃបន្ថែមនៅក្នុងមួយខែថែមទៀត។
បទបញ្ញតិការងារថ្មីនេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃទី ១១ ខែសីហា ដើម្បីពង្រឹងការការពារនិងការយកចិត្តទុកដាក់ចំពោះកុមារ និង ជាការអនុគ្រោះក៏ដូចជាលើកទឹកចិត្តហើយបង្ហាញនូវការគាំទ្របុគ្គលិកទាំងអស់យកចិត្តទុកដាក់ចំពោះបុត្រធិតារបស់ពួកគេ។
សម្រាប់រយៈពេលប្រាំថ្ងៃនៃការឈប់សម្រាក ឪពុកម្តាយ មានសិទ្ធិទទួលបាន ប្រាក់ឈ្នួលពេញ និងប្រាក់ឧបត្ថម្ភនានា ក្នុងគ្រប់ទិដ្ឋភាពទាំងអស់ដែលទាក់ទងនឹងផលប្រយោជន៍ការងារ៕
Daily Program
