សន្តអាសនៈ៖ ការអភិវឌ្ឍសង្គមនិងយុត្តិធម៌ត្រូវតែសម្រេចបាននូវផលប្រយោជន៍រួម

លោកអគ្គអភិបាល ហ្គាព្រីអែល ខាហ្សា (Gabriele Caccia) អ្នកសង្កេតការណ៍អចិន្ត្រៃយ៍នៃសន្តអាសនៈ ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិជួយបុគ្គល គ្រួសារ និងទុរគតជន ឱ្យសម្រេចបាននូវផលប្រយោជន៍រួម តាមរយៈការលើកកម្ពស់ការអភិវឌ្ឍសង្គម និងយុត្តិធម៌សង្គម។ នេះបើតាមសេចក្តីរាយការណ៍របស់វ៉ាទីកង់ញូវ។​

លោកបានអះអាងថា ការអភិវឌ្ឍសង្គម និងយុត្តិធម៌សង្គមត្រូវតែមានគោលបំណងសម្រេចបាននូវផលប្រយោជន៍រួម ហើយរដ្ឋនានាគួរតែជួយប្រជាពលរដ្ឋឱ្យសម្រេចបាននូវគោលបំណងនេះ។

លោកបានពន្យល់នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉កថា រដ្ឋត្រូវតែធានានូវសាមគ្គីភាព ឯកភាព និងការរៀបចំសង្គម ដើម្បីឱ្យផលប្រយោជន៍រួមអាចសម្រេចបានជាមួយនឹងការចូលរួមចំណែករបស់ប្រជាពលរដ្ឋគ្រប់រូប។

លោកបានគូសបញ្ជាក់ថា ការទទួលខុសត្រូវក្នុងការសម្រេចបាននូវផលប្រយោជន៍រួមជារបស់បុគ្គល និងរដ្ឋ ប៉ុន្តែ បុគ្គល គ្រួសារ និងក្រុមអ្នកងាយរងគ្រោះមិនអាចសម្រេចបាននូវការអភិវឌ្ឍពេញលេញរបស់ពួកគេតែម្នាក់ឯងបានទេ។

លោកបានបន្តថា ស្ថាប័ននយោបាយដែលមានគួរជួយនិង ផ្តល់ជូនប្រជាជននូវធនធានសម្ភារៈ និងសេរីភាពដែលត្រូវការដើម្បីសម្រេចបាននូវគោលដៅវប្បធម៌ សីលធម៌ និងស្មារតីរួម៕

Daily Program

Livesteam thumbnail