វ៉ាទីកង់នឹងចេញឯកសារថ្មីស្តីពីពហុពន្ធភាពនៃអាពាហ៍ពិពាហ៍
ក្រុមប្រឹក្សាសម្រាប់គោលលទ្ធិនៃជំនឿនឹងបោះពុម្ពផ្សាយឯកសារថ្មីមួយស្តីពីអាពាហ៍ពិពាហ៍នៅក្នុងបរិបទនៃការពិភាក្សាជាបន្តបន្ទាប់អំពីពហុពន្ធភាពដែលបុរសម្នាក់មានសិទ្ធិយកប្រពន្ធច្រើននៅអាហ្វ្រិក។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានកាតូលិក។
លោកបូជាចារ្យ អាម៉ានដូ ម៉ាតេអូ (Armando Matteo)លេខាធិការនៃក្រុមប្រឹក្សានេះបាននិយាយកាលពីពេលថ្មីៗនេះថា ឯកសារនេះមានចំណងជើងថា "យើងពីរនាក់៖ ការលើកកំពស់ឯកពន្ធភាព ក៏ដូចជាឯកសារ គោលលទ្ធិស្តីពីតម្លៃនៃអាពាហ៍ពិពាហ៍ ការរួបរួមផ្តាច់មុខ និងការរួមរស់ជាមួយគ្នា" នឹងត្រូវចេញផ្សាយនៅចុងខែវិច្ឆិកា។
លោកបូជាចារ្យ បាននិយាយថា ការងារនេះត្រូវបានភ្ជាប់ទៅនឹងសំណើរមួយដែលធ្វើឡើងក្នុងអំឡុងពេលប្រជុំស្តីពីពហុពន្ធភាពសម្រាប់ក្រុមលោកអភិបាលនៃព្រះសហគមន៍នៅអាហ្វ្រិកដើម្បីរៀបចំសេចក្តីថ្លែងការណ៍ស្តីពីពហុពន្ធភាព។
លោកបូជាចារ្យបានកត់សម្គាល់ថា លោកអភិបាលព្រះសហគមន៍កាតូលិកនៅអាហ្វ្រិកបានស្នើសុំការណែនាំពីព្រះសហគមន៍កាតូលិកលើបញ្ហានេះ។
ក្រុមប្រឹក្សាស្តីពីគ្រួសារក្នុងឆ្នាំ ២០១៤ និង ២០១៥ បានពិភាក្សាម្តង ដោយកាលនោះ វានៅមានបញ្ហាជាច្រើន លើការប្រឈមខាងសង្គមជីវភាពដែលជាទូទៅប្រទេសខ្លះគាំទ្រឲ្យមានអាពាហ៍ពិពាហ៍ពហុពន្ធភាព៕