រុស្ស៊ីបិទព្រលានយន្តហោះបន្ទាប់ពីមានការវាយប្រហារដ៏ខ្លាំងពីដ្រូនរបស់ អ៊ុយក្រែន

បីថ្ងៃនៃទិវារំឭកខួបជ័យជម្នះលើអាឡឺម៉ង ណាហ្ស៊ី ប្រទេសរុស្ស៊ីបានទទួលរងការវាយ ប្រហារ ដ៏ខ្លាំងក្លា​​នារាត្រីពថ្ងៃចន្ទ ឆ្លងចូលថ្ងៃអង្គារ​ដោយដ្រូនរបស់អ៊ុយក្រែន។ ដំណើរការនៃព្រលាន យន្តហោះនៃទីក្រុងធំៗ ជាច្រើនរបស់ប្រទេស បានទទួលរងការវាយប្រហារ និងពេលខ្លះបង្ក ជាការបិទបណ្តោះអាសន្ននៃព្រលានយន្តហោះទាំងនោះ។

នៅក្នុងរាត្រីពីថ្ងៃចន្ទ ទី៥ ខែមេសា ឆ្លងចូលថ្ងៃអង្គារទី៦ មេសា អ៊ុយក្រែនបានបង្ហោះដ្រូន​វាយ​ប្រហារ​ដ៏ខ្លាំងក្លាទៅលើទឹកដីរុស្ស៊ី និងដាក់ជាគោលដៅ ជាអាទិ៍ទៅលើទីក្រុងមូស្គូ និងបង្ក​ការជ្រួលច្របល់ដល់ដំណើរការនៃព្រលានយន្តហោះជាង ១០ នៅរុស្ស៊ី។

នាឱកាសដែលរាជធានីរុស្ស៊ីនឹងទទួលធ្វើពិធីក្បួនព្យុហយាត្រាយោធាដ៏ធំ ដោយមានវត្តមាន​របស់លោកវ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី និងមេដឹកនាំបរទេសជាង ២០រូប ចៅហ្វាយ​ក្រុង​មូស្គូ លោកសឺហ្គ៉េ សូបៀនីន បានថ្លែងថា ដ្រូនចំនួន ១៩ គ្រឿង ដែលបានវាយសំដៅ​លើ​រដ្ឋធានី​មូស្គូ ត្រូវបានចាប់បាញ់ទម្លាក់​ដោយប្រព័ន្ធការពារអាកាស។ លោកបានបញ្ជាក់ថា សំណល់​ពួកវាបានធ្លាក់​នៅលើរុក្ខវិថីដ៏ធំមួយ​នៅភាគខាងត្បូងទីក្រុងមូស្គូ និងបញ្ជាក់ថា មិន​មាននរណា​ជនរងគ្រោះនោះទេ។

ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានផ្សព្វផ្សាយរូបភាពនានា កញ្ចក់របស់ផ្សារទំនើបមានស្នាមប្រេះស្រាំ និង​ផ្នែកខាងមុននៃអគារស្នាក់នៅមួយមានស្នាមត្រូវដុតឲ្យខ្មៅ។

យោងតាមទីភ្នាក់ងាររុស្ស៊ី ដែលទទួលបន្ទុកអាកាសចរណ៍ស៊ីវិល រ៉ូសាវីយ៉ាត្យា បានឲ្យដឹងថា ព្រលានយន្តហោះនៅទីក្រុង ៤ មាន ជេរ៉េម៉េត្យេវ៉ូ ដូម៉ូឌីយ៉េដូវ៉ូ វ្នូកូវ៉ូ និងជូកូវស្គី ត្រូវបាន​រឹត​បន្តឹង​ជាបណ្តោះអាសន្ននាពេលរាត្រីលើដំណើរការ។ ខ្លះ​ត្រូវបានបិទទីធ្លាចុះចត​របស់​ពួកវា​ជា​បណ្តោះអាសន្ន។

ដំណើរការព្រលានយន្តហោះរុស្ស៊ីជាច្រើនដទៃទៀតត្រូវបានអាកខានមួយពេល មានជាអាទិ៍​នៅ​តាមទីក្រុងធំៗ ជាច្រើន នៅតាមដងទន្លេវ៉ុលហ្គា ដូចជា ទីក្រុង នីជនី នូវហ្គូរ៉ូដ សាម៉ារ៉ា សារ៉ាតូវ និងវ៉ូលហ្គូហ្គ្រាដ។

អភិបាលនានានៃតំបន់ភាគខាងត្បូង វ៉ូរ៉ូណេ និងប៉ង់ហ្ស៉ា បានថ្លែងថា ដ្រូនអ៊ុយក្រែន​ឃើញ​មាន ១៨ គ្រឿង ១០គ្រឿងត្រូវបានបាញ់ទម្លាក់នៅក្នុងទីក្រុងទាំងនេះ ដោយមិនមានធ្វើឲ្យ​មាន​ជនរងគ្រោះណាមួយឡើយ។

លោកអភិបាលតំបន់ អាឡិចហ្ស៉ង់ដ្រ៍ ឃីនស្តេនអ៊ីន បានបញ្ជាក់ថា នៅក្នុងតំបន់ព្រំដែនគូស្ក៍ ការវាយប្រហាររបស់អ៊ុយក្រែន បានធ្វើឲ្យក្មេងជំទង់ អាយុ ១៤ឆ្នាំ ១៧ឆ្នាំ ពីរនាក់រងរបួស និង​បង្ក​ជាការដាច់ចរន្តអគ្គីសនី។

នៅក្នុងរាត្រីពីថ្ងៃអាទិត្យ ឆ្លងចូលថ្ងៃចន្ទ ប្រទេសរុស្ស៊ី បានថ្លែងថា បានបាញ់ទម្លាក់ដ្រូនវាយ​ប្រហាររបស់អ៊ុយក្រែនដែលសំដៅមកទីក្រុងមូស្កូ។ ជីវិតរស់នៅស្ថិតនៅស្ទើរតែធម្មតា​ទោះបី​ជា​មានការវាយប្រហារនៅក្នុងទ្រង់​ទ្រាយ​ធំ​​ដែលធ្វើឡើងនៅដើមឆ្នាំ២០២២ ដោយទាហាន​រុស្ស៊ី​នៅ​អ៊ុយក្រែន។

ចំណែកនៅខាងភាគីអ៊ុយក្រែន យោងតាមអភិបាលតំបន់អូដេសា លោកអូឡេច គីពើ បាន​ឲ្យ​ដឹង​ថា ក៏មានការវាយប្រហារដ្រូនរុស្ស៊ីដែរ និងបានធ្វើឲ្យមានមនុស្សម្នាក់ស្លាប់​នៅតំបន់​អូដេសា។

ប្រទេសរុស្ស៊ីបានបញ្ជាក់ថា រុស្ស៊ីនឹងពិនិត្យមើលការឈប់បាញ់រយៈពេល ៣ថ្ងៃ ពីថ្ងៃទី៨ ដល់​ថ្ងៃទី១០ ខែឧសភា នៅឱកាសទិវារំឭកខួបជ័យជម្នះលើអាឡឺម៉ងណាហ្ស៊ីក្នុងអំឡុងសង្រ្គាម​លោកលើកទី២។ អ៊ុយក្រែន មិនបានធ្វើឲ្យគេដឹងច្បាស់ថា តើអ៊ុយក្រែន​នឹងយកចិត្តទុកដាក់​ធ្វើតាមការឈប់បាញ់​ដែលប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀ ពូទីន ឬយ៉ាងណា​ទេ?

 

Daily Program

Livesteam thumbnail