មន្រ្តីនិងបុគ្គលិកបម្រើការសម្រាប់Conclave ចូលស្បថក្នុងវិហារ

មន្ត្រី និងបុគ្គលិក ដែលនឹងមានតួនាទីបម្រើការងារនៅក្នុងដំណើរការបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មីទាំងអស់បានឆ្លងកាត់ដំណើរការស្បថសច្ចារួចរាល់ហើយ។
វ៉ាទីកង់ញូវបានរាយការណ៍ថា ក្រុមមន្រ្តីនិងបុគ្គលិកដែលពាក់ព័ន្ធគឺត្រូវបានតម្រូវឲ្យស្បថសច្ចា នៅព្រះវិហារតូច ប៉ូលីន (Pauline Chapel) ដើម្បីឲ្យពួកគេធានាឲ្យបាននូវសុចរិតភាពនៃដំណើរការបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មី។
ពិធីស្បថនេះ ត្រូវបានរៀបចំឡើងកាលល្ងាចថ្ងៃចន្ទ ទី ៥ ខែឧសភា វេលាម៉ោង ៥ និង ៣០នាទី ល្ងាចនាទីក្រុងរ៉ូម នៅមុនពេលដែលពិធីបោះឆ្នោតជ្រើសរើសសម្តេចប៉ាបថ្មី គឺមានម្នាក់នៅក្នុងចំណោមកាឌីណាល់ ១៣៣ នាក់ នាថ្ងៃព្រហស្បត៍សប្តាហ៍នេះ៕
Daily Program
