ព្រះសហគមន៍កាតូលិកនៅប្រទេសហៃទីអំពាវនាវឱ្យបញ្ឈប់ការបង្ហូរឈាមនិងនិទណ្ឌភាព

បន្ទាប់ពីការចាប់ពង្រត់មនុស្ស៩នាក់នៅក្នុងប្រទេសហៃទីកាលពីសប្តាហ៍មុន ព្រះសហគមន៍កាតូលិកនៅក្នុងប្រទេសនេះ បានថ្កោលទោសយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុ និង "ការបរាជ័យរបស់រដ្ឋ និងសង្គមដែលបាត់បង់ភាពម្ចាស់ការរបស់ប្រទេស។
វ៉ាទីកង់ញូវបានរាយការណ៍ថា ខ្លួនសូមអំពាវនាវដល់ប្រជាជនឱ្យបញ្ចេញសំឡេង រួបរួមគ្នាហើយ អធិស្ឋាន និងចាត់វិធានការដើម្បីបដិសេធនូវបរិយាកាសនៃភាពអាប់ឱននានា។
ការចាប់ពង្រត់មនុស្ស៩នាក់ រួមទាំងសាសនទូត អៀរឡង់ម្នាក់ និងកុមារពិការផងដែរនោះបានកំពុងត្រូវបានពិពណ៌នាថាជា "អំពើព្រៃផ្សៃថ្មី" "ទង្វើដ៏គួរឱ្យអាម៉ាស់" និងជាការបង្ហាញនៃ "ការដួលរលំខាងសីលធម៌" ដែលគ្របដណ្តប់សង្គមហៃទីទាំងអស់។
ព្រះសហគមន៍នៅរដ្ឋធានី ប៉័អូប្រាំង បានឲ្យដឹងថា អំពើហិង្សានេះបានកើតឡើងតាំងតែ ពីថ្ងៃអាទិត្យទី ៣ ខែសីហា នៅមណ្ឌលកុមារកំព្រាមួយកន្លែងនៅ ភាគអាគ្នេយ៍នៃរដ្ឋធានី។
ពាក់ព័ន្ធនឹងអំពើហិង្សានេះព្រះសហគមន៍បានកំពុងអំពាវនាវដល់អ្នកស្មោះត្រង់ ដែលត្រូវបានហៅឲ្យឆ្លើយតបដោយការអធិស្ឋាន និងជំនួយមនុស្សធម៌ជាក់ស្តែង និងដល់ស្ថាប័ននានាដើម្បីធានាសណ្តាប់ធ្នាប់ សន្តិសុខ និងយុត្តិធម៌៕
Daily Program
