នៅក្នុងសារសំណេរ មេដឹកនាំកំពូលអ៊ីរ៉ង់ លោកម៉ូជតាបា ខាមឺនៃអះអាងថា សត្រូវបានវិនាសហើយ
កាលពីចុងសប្តាហ៍ លោកម៉ូជតាបា ខាមឺនៃ បានអះអាងថា ៖ “សត្រូវបានវិនាសហើយ។” នៅ ក្នុងសារជាសំណេរសម្រាប់រដូវកាលចូលឆ្នាំថ្មីពែរ្ស៍ និងកត់សម្គាល់ដោយការផ្ទុះ នៅទីក្រុង តេអេរ៉ង់ និងប្រតិបត្តិការយោធាបន្តរបស់អ៊ីស្រាអែលលើមន្រ្តីមានអំណាចអ៊ីរ៉ង់ មេដឹកនាំ កំពូលអ៊ីរ៉ង់ថ្មីបានថ្លែងថា ៖ “អ៊ីរ៉ង់បានវាយប្រហារដ៏មានឥទ្ធិពលខ្លាំងក្លាលើសត្រូវ។”
លោកអាយ៉ាតូឡា បានសរសេរថា ៖ “អ៊ីរ៉ង់បានវាយប្រហារសត្រូវដ៏គួរឱ្យភ្ញាក់ផ្អើល ដល់ កម្រិតដែលឥឡូវនេះសត្រូវនិយាយពាក្យសម្តីផ្ទុយគ្នា និងមិនមានភាពសមរម្យ។”
អ្នកបន្តវេនលោកអាលី ខាមឺនៃ ដែលត្រូវធ្វើឃាតដោយកងកម្លាំងអ៊ីស្រាអែលកាលពីថ្ងៃទី២៨ ខែកុម្ភៈ ជាថ្ងៃចាប់ផ្តើមការប្រទូស្តរាយដែលដឹកនាំដោយកងកម្លាំងអាម៉េរិកប្រឆាំងនឹងអ៊ីរ៉ង់ គឺនៅស្ថិតជាគោលដៅរបស់អ៊ីស្រាអែលជានិច្ច។
ប្រហែលជាត្រូវរងរបួសនៅពេលចាប់ផ្តើមនៃសង្រ្គាម លោកម៉ូជតាបា មិនបានបង្ហាញខ្លួនជាសាធារណៈចាប់តាំងពីការតែងតាំងឡើងកាន់ដំណែងមក។
កាលពីថ្ងៃសុក្រ ចុងសប្តាហ៍ យោធាអ៊ីស្រាអែល បានបញ្ជាក់ថា បានសម្លាប់ក្នុងអំឡុងការវាយប្រហារទៅលើទីក្រុងតេអេរ៉ង់ នូវប្រមុខចារកម្មនៃកងកម្លាំងយោធាប៉ារ៉ា បាសស៊ីដជីសអ៊ីរ៉ង់។ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការប្រកាស ដែលបានបញ្ជាក់ដោយកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ តាមរយៈអ្នកនាំពាក្យរបស់ពួកគេ ដែលបានហៅថា ជាមរណភាពនៃវរបុរស។ អ្នកនាំពាក្យរូបនេះត្រូវបានសម្លាប់ផងដែរ។
បើតាមទីភ្នាក់ងារសារព័ត៌មានបារាំង បានឲ្យដឹងថា មានឮសម្លេងផ្ទុះជាច្រើននៅក្នុងរដ្ឋធានីនៃប្រទេសអ៊ីរ៉ង់ ដែលឮចេញពីភាគខាងកើត និងភាគខាងជើងនៃទីក្រុង។
នៅទីក្រុងហ្ស៉េរូសាឡឹម ប្រទេសអ៊ីស្រាអែល គ្រាប់មីស៊ីលត្រូវបានបាញ់ទម្លាក់នៅខាងក្នុងសង្កាត់ហ្ស្វីហ្វ នៅជិតកំផែង និងទីតាំងពិសិដ្ឋ។ មជ្ឈមណ្ឌលនេះភ្លាមៗ ត្រូវបានមកកកកុញដោយកងកម្លាំងសន្តិសុខ។ រូបភាពរបស់ទីភ្នាក់ងារសារព័ត៌មានបារាំង បានបង្ហាញនូវផ្លូវមួយ ដែលត្រូវបានបំផ្លាញ និងរាយប៉ាយដោយសំណល់ ព្រមទាំងមានរន្ធធំមួយនៅលើជញ្ជាំងផងដែរ។
សង្រ្គាមដែលមានរយៈពេល ៣សប្តាហ៍ មិនមានបង្ហាញនូវសញ្ញាណាមួយថមថយទេ ដាក់សំពាធលើសកម្មភាពពិភពលោក និងអាចបង្កឲ្យមានការភ័យខ្លាចអំពីវិបត្តិសេដ្ឋកិច្ចដ៏មានសក្តានុពលផងដែរ ជាពិសេសជាមួយនឹងការបិទខ្ទប់តាមជាក់ស្តែងដោយអ៊ីរ៉ង់លើការធ្វើនាវាចរណ៍នៅក្នុងច្រកសមុទ្រអ័រមូស ដែលជាច្រកឆ្លងកាត់ខាងផ្លូវសមុទ្រយុទ្ធសាស្រ្តសម្រាប់ប្រេង និងឧស្ម័ន។
ស្ថានការណ៍នេះបានជំរុញឲ្យ ដូណាល់ ត្រាំ បង្ហាញការរិះគន់ កាលពីថ្ងៃសុក្រ ចំពោះប្រទេសសមាជិកអង្គការណាតូ ដែលលោកបានហៅពួកគេថា ‘កំសាក’ ព្រោះតាមការយល់ឃើញរបស់លោក ពួកគេមិនចង់ជួយបើកផ្លូវឆ្លងកាត់ច្រកសមុទ្រអ័រមូស’។
ចំណែកលោកស្រី អានណា ខេលី អ្នកនាំពាក្យនៃសេតវិមាន បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអាម៉េរិកអាច ‘ធ្វើឲ្យអសកម្ម’លើកោះខាហ្សរបស់អ៊ីរ៉ង់ គឺធ្វើឲ្យលែងមានគ្រោះថ្នាក់ នៅពេលណាក៏បាន ប្រសិនបើប្រធានាធិបតី ត្រាំ ផ្តល់បញ្ជា ហើយដែលកោះនេះក៏ជាគោលដៅប្រេងសំខាន់សម្រាប់អ៊ីរ៉ង់’។ សេចក្តីបញ្ជាក់នេះ បានធ្វើឡើងគាប់ជួននឹងការប្រកាសដោយប្រព័ន្ធផ្សព្វផ្សាយរបស់អាម៉េរិកជាច្រើនអំពីការដាក់ពង្រាយកងកម្លាំងបន្ថែមរបស់អាម៉េរិកនៅក្នុងតំបន់មជ្ឈិមបូព៌ានៅពេលខាងមុខ។