តើសម្តេចប៉ាបហ្រ្វង់ស៊ីស្កូធ្វើការកែទម្រង់ក្រុមប្រឹក្សាកាឌីណាល់យ៉ាងណា?

នៅថ្ងៃទី ៧ ខែឧសភា លោកកាឌីណាល់ ១៣៣ រូប រំពឹងថា នឹងចូលទៅក្នុងព្រះវិហារ​តូច​ ស៊ីស្ទីន ដើម្បីជ្រើសរើសសម្តេចប៉ាប​ថ្មី ដែលជាបន្ត​តំណែងរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ។

ក្នុងចំណោម កាឌីណាល់ ដែលមាន​សិទ្ធិបោះឆ្នោតនៅក្នុងconclave ​នេះ១៣៣រូប គឺមានលោកកាឌីណាល់ ១០៨រូបដែល​ត្រូវបានតែងតាំង​ឡើងដោយសម្តេចប៉ាបហ្វ្រង់ស៊ីស្កូ​ ដូច្នេះអស់លោកកាឌីណាល់​ទាំងនោះ នឹងត្រូវចូលរួមក្នុងការបោះឆ្នោតជាបុព្វសិទ្ធិលើកដំបូង។

បើប្រៀបធៀបនឹងconclave ២០១៣ ដែលសម្តេចប៉ាបហ្រ្វង់ស៊ីស្កូត្រូវបានជ្រើសរើសនៅពេលនោះ គឺគេមិនបាន​មើលឃើញតួរអង្គសំខាន់ណាមួយដែលជាធម្មតាដឹកនាំដោយលោកកាឌីណាល់ដែលមកពីតំបន់​នានា​ដូចជា​ ស៊ីដនី វីយែន ហ្សេនណូ ប៉ារីស មីឡាន ប៉ាឡឺម៉ូ អាម៉ាហ្ក និងក្រាកូវ នោះទេ។

ការជ្រើសរើសរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ គឺជាការមើលឃើញពីការផ្លាស់ប្តូរយ៉ាងខ្លាំងនូវអ្វីដែលធ្លាប់ជាតំណាងដ៏ធំ និងមានឥទ្ធិពលនៅក្នុងក្រុមប្រឹក្សាលោកាឌីណាល់ ក្រៅពី​​ប្រទេសអ៊ីតាលី។

នៅពេលនេះលោកកាឌីណាល់អឺរ៉ុប មានតែ៥២ អង្គ​ ប៉ុណ្ណោះ ពោលគឺ តិចជាងពាក់កណ្តាលនៃអង្គ​បោះឆ្នោតទាំងមូល។ ក្នុងចំណោមលោកកាឌីណាល់ទាំងនោះ គឺមានតែលោកកាឌីណាល់ជនជាតិអ៊ីតាលីមានតែ១៧ អង្គ​ ប៉ុណ្ណោះរួមទាំងអ្នកដែលធ្វើការនៅក្នុងបុរីវ៉ាទីកង់ និងអ្នកដែលរស់នៅក្នុងទីក្រុងរ៉ូម។

ផ្ទុយទៅវិញ ទ្វីបអាហ្រ្វិកបានកើនឡើងពី ៧អង្គ ដល់១៨ អង្គ​ ​ហើយអាស៊ីកើនឡើងពី​១០ អង្គ ដល់ ២០អង្គ។

ក្រៅពីនោះក៏នឹងមានវត្តមាននៃលោកកាឌីណាល់ថ្មីមកពី ហៃទី ម៉ុងហ្គោលី មីយ៉ាន់ម៉ា  ម៉ាឡេស៊ី តុងហ្គា ខេប វើដ ទីម័រខាងកើត ស៊ុយអែត អ៊ីរ៉ង់ លុចសំបួ សិង្ហបុរី ស៊ូដង់ខាងត្បូង ហ្គាណា រវ៉ាន់ដា អែលសាល់វ៉ាឌ័រ បង់ក្លាដែស អាហ្វ្រិកកណ្តាល ប៉ាពួញូហ្គីណេ និងស៊ែប៊ីជាដើម៕

Daily Program

Livesteam thumbnail
khmer popup image