តើសម្តេចប៉ាបមានប៉ុន្មានអង្គចាប់តាំងពីសន្តសិលារហូតដល់បច្ចុប្បន្ននេះ ?

វ៉ាទីកង់ញូវបានរាយការណ៍ថា ចាប់តាំងពីសន្តសិលាមកដល់បច្ចុប្បន្ននេះព្រះសហគមន៍កាតូលិក មានសម្តេចប៉ាបសរុបចំនួន ២៦៦អង្គ ដោយឡែកសម្តេចប៉ាបថ្មីដែលជាសម្តេចប៉ាបទី ២៦៧ នៅមិនទាន់ដឹងថា ជាអ្នកណា​នៅឡើយទេ។

ប្រភពដដែលបានអះអាងថា ដំណើរការនៃការជ្រើសរើសម្តេចប៉ាបថ្មីគ្រោងនឹងរៀបចំនៅក្នុងថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០២៥។​

ដោយឡែកទូរទស្សន៍ BBC បានឲ្យដឹងថា នៅក្នុងចំណោមសម្តេចប៉ាបទំាំងអស់ គឺមានសម្តេចប៉ាប ២១៧ រូបហើយ គឺជាជនជាតិអ៊ីតាលី ហើយគេអាចនិយាយបានថា ២៦៥ រូបគឺនៅក្នុងទ្វីបអឺរ៉ុប។ សម្តេចប៉ាបហ្រ្វង់ស៊ីស្កូ ដែលទើបយាងចូលទិវង្គតនៅថ្ងៃទី​២១ ខែ មេសា ឆ្នាំ២០២៥ គឺជាសម្តេចប៉ាបដំបូងដែលត្រូវជ្រើសរើសចេញពីព្រះសហគមន៍នៅក្រៅអឺរ៉ុប​។

សម្តេចប៉ាបហ្រ្វង់ស៊ីស្កូដែលបានជ្រើសរើសនៅក្នុងឆ្នាំ២០១៣ និង បានសោយទិវង្គតនៅក្នុងឆ្នាំ២០២៥ នេះ គឺជាសម្តេចប៉ាបដែលតំណាងព្រះសហគមន៍អាមេរិកឡាទីន ប៉ុន្តែប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយក៏ទ្រង់នៅតែមានឈាមជ័រជាអ៊ីតាលី ដោយឪពុកនិងម្តាយទ្រង់​ជាជនជាតិអ៊ីតាលីដែល​បាន​ទៅ​រស់នៅ​ក្នុង​ប្រទេស​អាហ្សង់​ទីន។

នៅក្នុងចំណោមសម្តេចប៉ាបទាំងអស់ គឺមានតែសម្តេចប៉ាបយ៉ូហានប៉ូលទី១ទេ ដែលដឹកនាំព្រះសហគមន៍ខ្លីជាងគេ ដោយទ្រង់ត្រូវបានជ្រើសរើសនៅក្នុងឆ្នាំ១៩៧៨ ហើយក៏សោយទិវង្គតនៅក្នុងឆ្នាំដដែលនោះផងដែរ៕ 

Daily Program

Livesteam thumbnail