ចលនាយុវជនកាតូលិកពិភពលោកមានក្តីសង្ឃឹមចំពោះសម្តេចប៉ាបថ្មី

ក្រោមគំនិតផ្តួចផ្តើមដោយចលនាយុវជនកាតូលិកមួយចំនួន ដោយរួមមាន ដូចជា ចលនានិសិ្សតកាតូលិអន្តជាតិ មជ្ឈមណ្ឌលបណ្តុះបណ្តាលយុវជនអន្តរជាតិ និង អង្គការនិស្សិតកាតូលិកវ័យក្មេងអន្តរជាតិ បានរួមរួមគ្នាបង្ហាញពីវត្ថុបំណងរបស់ពួកគេចង់បាន និងចង់ឃើញសម្តេចប៉ាបថ្មីឆាប់ៗក្រោយកិច្ចប្រជុំបោះឆ្នោតជ្រើសរើសម្តេចប៉ាបថ្មី (Conclave) ដែលគ្រោងនៅថ្ងៃទី ៧ ខែឧសភា។
លោក វីលៀម ណូករិក ( William Nokrek) ប្រធានចលនានិសិ្សតកាតូលិអន្តជាតិនិយាយ ថា ការរួបរួមនេះជាការអំពាវនាវជាសកលដែលនឹងផ្តល់កិត្តិយសដល់កេរដំណែលរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស្កូ ហើយជំរុញឱ្យក្រុមប្រឹក្សាលោកកាឌីណាល់ជ្រើសរើសសម្តេចប៉ាបថ្មីដែលពោរពេញដោយមេត្តាករុណា យុត្តិធម៌ ការចូលរួម និងការយកចិត្តទុកដាក់ចំពោះការបង្កើតនិងអភិវឌ្ឈន៍ព្រះសហគមន៍កាតូលិក។
លោកបានបន្ថែមថា ទាំងនេះគឺជាក្តីសង្ឃឹម និងសេចក្តីប្រាថ្នារួមរបស់យុវជនកាតូលិកសម្រាប់សម្តេចប៉ាបបន្ទាប់ ដែលដឹកនាំដោយព្រះវិញ្ញាណដ៏វិសុទ្ធ។
លោកបានបន្តថា ពួកយើងក៏សូមបង្ហាញពីក្តីសង្ឃឹមរបស់ពួកយើងចំពោះសម្តេចប៉ាបថ្មី ដោយនិយាយថា សម្តេចប៉ាបបន្ទាប់នឹង « ប្ដេជ្ញាដើម្បីសន្តិភាព យុត្តិធម៌ និងការយកចិត្តទុកដាក់ចំពោះផ្លូវវិញ្ញាណ ហើយបន្តប្រកាន់ជំហរប្រឆាំងនឹងសង្គ្រាម ភាពក្រីក្រ ភាពអយុត្តិធម៌សង្គម អាកាសធាតុ និង ការកេងប្រវ័ញ្ចនានា»៕
Daily Program
