ក្រុមប្រឹក្សាកាឌីណាល់ចេញសេចក្តីថ្លែងការឲ្យគ្រីស្តបរិស័ទអធិដ្ឋានសុំសន្តិភាព

នៅពេលដែលសន្តអាសនៈមិនទាន់មានសម្តេចប៉ាបថ្មី ក្រុមប្រឹក្សាកាឌីណាល់ ដែលបានជួបប្រជុំគ្នានៅក្នុងសន្និបាតថ្ងៃទី ០៦ ខែឧសភា បានចេញសេចក្តីថ្លែងការដោយអំពាវនាវដល់គ្រីស្តបរិស័ទនិងភាគីពាក់ព័ន្ធនានានៅតំបន់ជម្លោះផ្សេងៗអធិដ្ឋានសុំសន្តិភាព ។​

ក្រុមប្រឹក្សាកាឌីណាល់ បានលើកឡើងថា នៅពេលដែលតំបន់នានាកំពុងតែមានជម្លោះ ព្រះសហគមន៍កាតូលិកពិតជាមានការសោកស្តាយ ហើយសូមអញ្ជើញគ្រប់ភាគីនៃជម្លោះនិងគ្រីស្តបរិស័ទទាំងអស់រិះគិតនិងអធិដ្ឋានសុំសន្តិភាព។

ក្រុមប្រឹក្សាកាឌីណាល់ក៏បានបង្ហាញនូវសេចក្តីសោកស្តាយចំពោះការបន្តអូសបន្លាយនៃសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន មជ្ឈិមបូព៌ា និងនៅក្នុងផ្នែកជាច្រើនទៀតនៃពិភពលោក។

ក្រុមលោកកាឌីណាល់បានធ្វើការអំពាវនាវទៅ គ្រប់ភាគីពាក់ព័ន្ធ ដើម្បីឈានដល់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន នូវបទឈប់បាញ់ជាអចិន្ត្រៃយ៍ និងជំរុញការចរចា ដោយគ្មានលក្ខខណ្ឌជាមុន និងការពន្យារពេលបន្ថែមទៀត  ។

ក្រុមលោកកាឌីណាល់បានលើកឡើងថា សន្តិភាពពិតជាសំខាន់សម្រាប់ប្រជាជនរងគ្រោះ និងពិភពលោកទាំងមូល៕

Daily Program

Livesteam thumbnail