កញ្ចប់មូលនិធិសម្តេចប៉ាបប្រចាំឆ្នាំ ជាកេរដំណែលរបស់ទ្រង់​សម្រាប់​មនុស្សធម៌

អង្គការមូលនិធិសម្តេចប៉ាបបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា បន្ទាប់ពីការសោយទិវង្គតរបស់សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ កាលពីខែមុន ការចែកចាយកញ្ចប់ជំនួយមនុស្សធម៌ប្រចាំឆ្នាំរបស់មូលនិធិគឺបានកំពុងតែក្លាយជាកេរដំណែលនៃការចងចាំអំពីទ្រង់។

នៅឆ្នាំនេះ មូលនិធិ សម្តេចប៉ាបដែលជាអង្គការមិនរកប្រាក់ចំណេញ នឹងផ្តល់មូលនិធិចំនួន ១៤ លានដុល្លារដល់គម្រោងចំនួន ១១៦នៅទូទាំងជាង ៦០ ប្រទេស។

គម្រោងទាំងនោះរួមមាន គម្រោងការអភិវឌ្ឍន៍លទ្ធភាពទទួលបានទឹកស្អាត​និងលំនៅដ្ឋាន ការផ្តល់ធនធានអប់រំ ការស្ដារនិងជួសជុលព្រះវិហារនិងសិក្ខាសាលា និងការសាងសង់កន្លែងថែទាំសុខភាពនៅក្នុងតំបន់ដែលហែកហួរដោយសង្គ្រាមនិងក្រីក្រ។

ជាទូទៅកញ្ចប់ជំនួយនេះមានតម្លៃប្រមាណជា ពី​១០ ម៉ឺន ទៅ ១៥ ម៉ឺនដុល្លារ ដើម្បីជួយដល់បញ្ហាជួញដូរកុមារ ឬការរត់ពន្ធគ្រឿងញៀនដោយប្រើប្រាស់កុមារ និងកុមារដែលត្រូវបានបោះបង់ចោល៕

Daily Program

Livesteam thumbnail